leftcenterrightdel
និស្សិតវៀតណាមនៅកម្ពុជាទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

 

ក្នុងបរិយាកាសដ៏ផុលផុសនេះ និស្សិតវៀតណាមរាប់រយនាក់ រួមជាមួយមិត្តអន្តរជាតិបានចូលរួមវាត្រីសម្ដែងសិល្បៈ វប្បធម៌នៅ​សកលវិទ្យាល័យភូមិន្ទភ្នំពេញនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។

នាបច្ចុប្បន្ននេះ មាននិស្សិតវៀតណាមជាង ១៥០ នាក់ ដែលកំពុងសិក្សានៅកម្ពុជា។ ក្នុងរយៈពេលកន្លងមក និស្សិត​វៀតណាមជាច្រើនជំនាន់នៅកម្ពុជាបានក្លាយទៅជាប្រភពធនធានមនុស្សដ៏មានគុណភាពចំពោះស្ថាប័ន និងមុខរបរដែលពាក់ព័ន្ធនឹងប្រទេសមិត្តកម្ពុជា ព្រមទាំងជាស្ពានតភ្ជាប់យ៉ាងសកម្ម រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរផងដែរ៕

តាម vovworld.vn