អញ្ជើញចូលរួមកិច្ចប្រជុំនេះ រួមមានថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីជាន់ខ្ពស់ជាង២០០នាក់ នៃក្រសួង ស្ថាប័ន យោធាភូមិភាគ និងបណ្តា​ខេត្តជាប់ព្រំដែនវៀតណាម និងកម្ពុជាផងដែរ។

leftcenterrightdel
លោក Pham Binh Minh និងសម្តេចក្រឡាហោម ស ខេង 

លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីរីករាយដោយបានឃើញថា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប​ណ្តា​ខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ បន្ទាប់ពីកិច្ចប្រជុំ​លើកទី៩ នៅខែមីនា ឆ្នាំ២០១៧ មកដល់ពេលនេះ សម្រេចបាន​សមិទ្ធផលល្អៗជាច្រើន។ ក្រសួង និងស្ថាប័ននានានៃភាគីទាំងពីរ បានខិតខំប្រឹងប្រែងដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន ព្រមទាំងចុះហត្ថលេខាលើឯកសារជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការនៅតាមតំបន់ព្រំដែន។ មូលដ្ឋាននានាដែលជាប់ព្រំដែននៃប្រទេសទាំងពីរ បានបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ អនុវត្តសកម្មភាពសហប្រតិបត្តិការជាច្រើន និង​លើកកម្ពស់ប្រពៃណីជួយគ្នាទៅវិញទៅមក។ វិស័យការពារជាតិ សន្តិសុខនៅតាមតំបន់ព្រំដែនត្រូវបានថែរក្សា វិស័យពាណិជ្ជកម្មតាមតំបន់​ព្រំដែនមាន​ភាព​រីក​ចម្រើន​យ៉ាង​ខ្លាង​ក្លា ហើយ​សេដ្ឋកិច្ច និងជីវភាព​រស់នៅរបស់ប្រជាជនត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។

ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការពារជាតិ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៃប្រទេសនិមួយៗ។ ភាគីទាំងពីឯកភាពថា នឹងបន្តអនុវត្តផែនការសហប្រតិបត្តិការ បន្តការផ្លាស់ប្តូរព័ត៌មាន និងសហការយ៉ាង​ជិ​ត​ស្និទ្ធ​ជាមួយ​គ្នា​ក្នុង​ការ​ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងព្រំដែនគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន។

នៅចុងបញ្ចប់នៃកិច្ចជ្រុំនេះ ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួម៕

បកប្រែដោយ Duy Hoan