នៅឯកិច្ចពិភាក្សា ភាគីទាំងពីរបានវាយតំលៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារព្រំដែននៅឆ្នាំ ២០១៨ ដែលបញ្ជាការដ្ឋាន និងប៉ុស្តិ៍ការពារព្រំដែននានានៃ កងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងអង្គភាពនានា នៃតំបន់ប្រតិបត្តិការសឹករងខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំជាទៀងទាត់ ដើម្បីពិភាក្សាគ្នាអំពីការគ្រប់គ្រងការពារព្រំដែន។

leftcenterrightdel
ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្របត្តិការការពារព្រំដែនឆ្នាំ២០១៩ (រូប​ថត៖ bienphong.com.vn)

ភាគីទាំងពីរបានធ្វើការយាមល្បាតទ្វេភាគីចំនួន ៩ លើក ដោយមានអ្នកចូលរួមចំនួន ១០៨ នាក់ ហើយបានរៀបចំកិច្ចប្រជុំដើម្បីផ្លាស់ប្តូរអំពីស្ថភាការណ៍នៅតាមតំបន់ព្រំដែនចំនួន៧លើក។ តាមរយៈកិច្ចប្រជុំទាំងនេះ ភាគីទាំងពីរបានជូនដំណឹង និងផ្លាស់ប្តូរគ្នាទៅវិញទៅមកជាភ្លាមៗ នូវសភាពការណ៍ដែលទាក់ទងនឹងសន្តិសុខតាមតំបន់ព្រំដែន ប្រតិបត្តិការនៃឧក្រិដ្ឋកម្មគ្រប់ប្រភេទ និងធ្វើបានល្អនូវការអនុវត្តកិច្ចព្រមព្រៀងនានាស្តីពីបទបញ្ញាត្តិព្រំដែន ដើម្បីសហការគ្នាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ព្រមទាំងដោះស្រាយបានល្អនូវរាល់ករណីដែលកើតឡើងនៅតាមតំបន់ព្រំដែន ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងគោរពគ្នាទៅវិញទៅមក។

ភាគីទាំងពីរបានផ្លាស់ប្តូរ និងព្រមព្រៀងគ្នាលើទិសដៅនៃកិច្ចសហប្រតិបត្តិការការពារព្រំដែននៅឆ្នាំ ២០១៩ ។ ជាពិសេស ផ្តោតលើការបន្តផ្លាស់ប្តូព័ត៌មានដែលទាក់ទងនឹងសភាពការណ៍ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដូចជា ភេរវកម្មអន្តរជាតិ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងចោរប្លន់ប្រដាប់អាវុធជាដើម។ លើសពី​នេះទៅទៀត ភាគីទាំងពីរសហការយ៉ាងសកម្មការជាមួយគ្នាក្នុងការយាមល្បាតទ្វេភាគី ត្រួតពិនិត្យការពារព្រំដែន រក្សាសន្តិភាព និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែននៃភាគីទាំងពីរ។ ព្រមទាំង ផ្តល់យោបល់ជូនអាជ្ញាធរមូលដ្ឋាននៃខេត្តទាំងពីរអំពីការបង្កើនការអប់រំ ផ្សព្វផ្សាយដល់ប្រជាជននៅតាមព្រំដែននៃភាគីទាំងពីរ អនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀងស្តីពីបទបញ្ញាត្តិគ្រប់គ្រងព្រំដែន ក៏ដូចជាឯកសារពាក់ព័ន្ធនានាផងដែរ៕

បកប្រែដោយ Thanh Cong