នៅឯកិច្ចប្រជុំ ភាគីទាំងពីរបានវាយតំលៃទៅលើលទ្ធផលនៃការអនុវត្តកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រប់ប្រភេទ  ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសឆ្លងដែននានា  រួមទាំងការធានាសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន និងច្រកទ្វារព្រំដែន រវាងប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien និងឯកឧត្តម នាយឧត្តមសេនីយ៍ ដាំ វុទ្ធី ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រ​ជុំ

ភាគីទាំងពីរបានឯកភាពថា នៅឆ្នាំ២០១៩ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន អនុវត្តឲ្យបានល្អនូវការផ្លាស់ប្តូរអំពីសភាពការណ៍បទល្មើស និងសហការគ្នាក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងសហការគ្នាក្នុងការដោះស្រាយរាល់ករណីកើតឡើងជាយថាហេតុឲ្យទាន់ពេលវេលា មិនឱ្យមានភាពស្មុគស្មាញណាមួយកើតឡើងនៅតាមតំបន់ព្រំដែន និងច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ។ ភាគីទាំងពីរបន្តសហការគ្នាក្នុងការរៀបចំការយាមល្បាតទ្វេភាគី និងការហាត់សមប្រយុទ្ធប្រឆាំងនឹងការបះបោ ភេរវកម្ម និងជួយសង្គ្រោះគ្រោះមហន្តរាយនៅតាមតំបន់ព្រំដែន និង​ច្រកទ្វារព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពបន្តផ្សព្វផ្សាយដល់ប្រជាជននៅតាមតំបន់ព្រំដែនអនុវត្តឲ្យបានល្អនូវកិច្ចព្រមព្រៀងនានារវាងប្រទេសទាំងពីរ និងពង្រឹងការគ្រប់គ្រងការចេញចូលព្រំដែនផងដែរ៕

បកប្រែដោយ Duy Hoan