អញ្ជើញចូលរួមពិធីមានលោកឧត្តមសេនីយ៍ត្រី Nguyen Van Nam មេបញ្ជាការរងយោធភូមិភាគទី៧ និងតំណាងថ្នាក់ដឹកនាំខេត្ត Ba Ria – Vung Tau រួម​ជា​មួួ​យ​កម្មាភិបាល នាយទាហានវ័យក្មេងជា​ច្រើន​រូប​ទៀត

ក្នុងពិធី លោកវរសេនីយ៍ឯក Nguyen Hoang Tan អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Ba Ria – Vung Tau បានថ្លែងថា វៀតណាមនិងកម្ពុជាគឺជាអ្នកជិតខាងដោយមានទំនាក់ទំនងសាមគ្គីភាព មិត្តភាព ពីយូរលង់​ណាស់​មក​ហើយ​។ បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការមិត្តភាពនេះកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
ទិដ្ឋភាពនៃពិធីជួបសំណេះសំណាល

ពិធីជួបសំណេះសំណាលរវាងនាយទាហានវ័យក្មេងសំដៅពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ព្រមទាំងគឺជាឱកាសសម្រាប់នាយទាហាននៃអង្គភាពទាំងពីរជួបសំណេះសំណាល ចែករំលែកបទពិសោធន៍ និងសម្តែង​នូវ​បំណងប្រាថ្រ្នា​របស់​ខ្លួន​​ក្នុងការរក្សា ពូនជ្រំ និងពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាពរបស់កងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា។

នៅឱកាសនេះដែរ នាយទាហានវ័យក្មេង​បាន​លើក​ឡើង​នូវ​ប្រពៃណីសាមគ្គីភាព មិត្តភាពរវាងប្រជាជាតិទាំងពីរ ក៏​ដូច​ជា​​រាល់​ជំនួយរបស់កងទ័ពប្រជាជនវៀតណាមដែល​បាន​ផ្តល់​ឲ្យ​កងយោធពលខេមរភូមិន្ទ ហើយ​បាន​បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ជំនាន់វ័យក្មេងនៃអង្គភាពទាំងពីរក្នុងការអភិវឌ្ឍចំណងសាមគ្គីភាព ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងការសិក្សា បំ​ពេញ​ការ​ងារ​ និងលើក​កំ​ពស់​ជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅ​នឹង​តម្រូវ​ការ​នៃភារកិច្ចក្នុងស្ថានភាពថ្មី៕

បកប្រែដោយ Thanh Cong