leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Le Chiem ទទួល​ជួប​ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម សុផាត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម សុផាត បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Le Chiem អំពីលទ្ធផលនៃកិច្ចពិភាក្សាការងារជាមួយនាយកដ្ឋាននីតិកម្មនៃក្រសួងការពារប្រទេសវៀតណាម ដែលក្នុងនោះភាគីទាំងពីរបានផ្លាស់ប្តូរលើខ្លឹមសារជាច្រើនដូចជាច្បាប់ការពារជាតិ និងប្រព័ន្ធយុត្តិធម៌របស់ប្រទេសនីមួយៗ ព្រមទាំងដាក់ចេញទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគតផងដែរ។

វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងារ លោកឧត្តមសេនីយ៍ឯក Le Chiem ស្នើឲ្យនាយកដ្ឋាននីតិកម្ម នៃក្រសួងការពារជាតិកម្ពុជា និងនាយកដ្ឋាននីតិកម្ម នៃក្រសួងការពារប្រទេសវៀតណាម គួរតែជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែរីកច្រើនថែមទៀត ដើម្បីរួមចំណែក ក្នុងការពង្រឹងទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Le Chiem បញ្ជាក់ថា ក្រសួងការពារប្រទេសវៀតណាមតែងតែគាំទ្រ និងបង្កលក្ខណៈងាយស្រួលបំផុត ដើម្បីភាគីទាំងពីរបន្តធ្វើការយ៉ាងល្អជាមួយគ្នា តាមមុខ​ងារ តួនាទីរបស់​ខ្លួន​ បំរើឲ្យបានល្អនូវបុព្វហេតុសន្តិសុខ និងការពារជាតិរបស់ប្រទេសនីមួយៗ៕

បកប្រែដោយ Duy Hoan