leftcenterrightdel
ប្រជាជនវៀតណាមនៅកម្ពុជាអបអរទិវាគ្រូបង្រៀនវៀតណាម (រូប​ថត៖ vov.vn)

ថ្លែងមតិនៅពិធីនេះ ប្រធានសមាគមខ្មែរ - វៀតណាម លោក Chau Van Chi និងទីប្រឹក្សាទទួលបន្ទុកកិច្ចការសហគមន៍ លោក Nguyen Manh Cuong បានវាយតំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាងខ្លាំងរបស់គ្រូបង្រៀនក្នុងការអប់រំដល់សិស្សជាកូនៗរបស់អាណិកជនវៀតណាម និងក្នុងការរក្សាប្រពៃណី វប្បធម៌ និងប្រវត្តិសាស្រ្តរបស់ប្រទេសជាតិ ក៏ដូចជាបានលើកទឹកចិត្តដល់គ្រូបង្រៀនជម្នះការលំបាក និងបន្តរួមចំណែកដល់ការអភិវឌ្ឍរបស់ប្រជាជននៃប្រទេសទាំងពីរ។

ជំនួសមុខឲ្យគណៈនាយកសាលាបឋមសិក្សា Tan Tien លោកស្រី Thach Thi Lan នាយកសាលា បានរំលឹកឡើងវិញនូវប្រវត្តិសាស្រ្ត និងអត្ថន័យ នៃទិវាគ្រូបង្រៀនវៀតណាម ព្រមទាំងអះអាងថា បច្ចុប្បន្ននេះ សាលា Tan Tien បានក្លាយទៅជាការតភ្ជាប់លើវិស័យអប់រំ វប្បធម៌ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា។ គ្រូបង្រៀននៅសាលាសុទ្ធតែមានការយល់ដឹងអំពីទំនួសខុសត្រូវរបស់ខ្លួននៅក្នុងការបង្រៀនទាំងសីលធម៌ ទាំងចំណេះដឹងទូទៅសម្រាប់សិស្ស និស្សិត និងរួមចំណែកដល់ការកសាងចំណងសាមគ្គីភាពវៀតណាម - កម្ពុជាស្ថិតស្ថេរជាចីរកាល។

បច្ចុប្បន្ននេះ នៅទីក្រុងភ្នំពេញ សមាគមខ្មែរ - វៀតណាម មានសាលាបឋមសិក្សាចំនួន៣ ដោយមានគ្រូបង្រៀនភាសាវៀតណាមចំនួន ១២ នាក់ និងគ្រូបង្រៀនភាសាខ្មែរចំនួន ៤ នាក់ និងសិស្សជាកូនៗរបស់អាណិកជនវៀតណាមប្រមាណ ៥០០ នាក់។ លើសពីនេះទៀត សមាគមបានកសាងសាលាបឋមសិក្សានៅក្នុងខេត្ដ និងក្រុងចំនួន ៨ នៅប្រទេសកម្ពុជា ដោយមានចំនួនសិស្សជាង ៣០០០ នាក់៕

បកប្រែដោយ Duy Hoan