leftcenterrightdel
ពិធីសម្ពោធពិព័រណ៍ពាណិជ្ជកម្មវៀតណាមឆ្នាំ ២០១៨ នៅកម្ពុជា​ (រូប​ថត៖ nhandan.com.vn)

ថ្លែងក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Tran Don អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមបានអះអាងថា ពិព័រណ៍ពាណិជ្ជកម្មវៀតណាមនៅកម្ពុជាឆ្នាំ ២០១៨នេះ គឺជាព្រឹត្តិកាណ៍សេដ្ឋកិច្ច-នយោបាយសំខាន់ រួមចំណែកដល់ការជំរុញទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ និងជាឱកាសមួយសម្រាប់សហគ្រាសវៀតណាម ជាពិសេសសហគ្រាសក្នុងកងទ័ព បង្កើនឱកាសសហប្រតិបត្តិការ ស្វែងរកព័ត៌មាន សក្តានុពល អតិថិជន ដៃគូពាណិជ្ជកម្ម និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយសហគ្រាសកម្ពុជា។ លោកឧត្តមសេនីយ៍ឯក Tran Don ជឿជាក់ថា ពិព័រណ៍នេះគឺជាការតភ្ជាប់មួយដ៏មានប្រសិទ្ធភាព ហើយនឹងបន្សល់ទុកមកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជា។

leftcenterrightdel
ស្តង់​ដាក់​តាំង​មួយ​របស់សហគ្រាស​វៀត​ណាម​ (រូប​ថត៖ nhandan.com.vn)

ដោយមានស្តង់ដាក់តាំងទំនិញ និងផលិតផលចំនួនជាង ២០០ ស្តង់ មកពីក្រុមហ៊ុនចំនួន ១៥០ នៃប្រទេសទាំងពីរ ផលិតផលទាំងអស់ដែលដាក់តាំងនៅក្នុងពិព័រណ៍នេះគឺជាផលិតផលដែលមានគុណភាពខ្ពស់ និងជាម៉ាកល្បីរបស់វៀតណាម។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា ។

បកប្រែដោយ Duy Hoan