leftcenterrightdel
គណៈប្រតិភូនៃ ទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទថតរូបទុកជាអនុស្សាវរីយ៍នៅអាគាប្រវត្តិសាស្រ្តរបស់កងពលធំលេខ៥ (រូប​ថត៖ baoquankhu7.vn)

ការជួបជុំផ្លាស់ប្តូរបទពិសោធបានផ្តោតទៅលើខ្លឹមសារមួយចំនួនដូចជាការងារជ្រើសរើសទ័ពតាមជំហាននិមួយៗ ការគ្រប់គ្រង ការអប់រំ កាគោរពវិន័យ និងការបង្វឹកបង្ហាត់ចំពោះយុទ្ធជនថ្មី។

ក្នុងឱកាសនេះ គណៈប្រតិភូ នៃទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទបានទៅទស្សននៅអាគាប្រវត្តិសាស្ត្រ របស់កងពលធំលេខ៥។ តាមរយៈនៃការទៅទស្សនានេះ គណៈ​ប្រ​តិភូ នៃទីចាត់ការបុគ្គលិក អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានសម្តែងនូវការរំភើបចិត្តចំពោះប្រវត្តិសាស្ត្រជាង ៥០ ឆ្នាំ នៃការកសាង ការប្រយុទ្ធ និងការលូតលាស់ របស់កងពលធំលេខ៥។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី ទូច រ៉ាឌី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចែករំលែកបទពិសោធន៍ពីសំ​ណាក់​ស្ថាប័ន​នានា​នៃ​កងទ័ពប្រជាជនវៀតណាម ស្ដីពីការងារជ្រើសរើសទ័ព ការគ្រប់គ្រង និងការហ្វឹកហ្វឺនទាហានថ្មី៕

បកប្រែដោយ Thanh Cong