leftcenterrightdel
ទិដ្ឋ​ភាព​នៃ​កិច្ច​ពិភាក្សា​

នៅក្នុងកិច្ចពិភាក្សានេះ លោកវរសេនីយ៍ទោ Tran Viet Nang និងលោកវរសេនីយ៍ឯក ធុយ វណ្ណហន បានសង្ខេបអំពីស្ថានភាពរបស់នាយទាហានវ័យក្មេងនៃប្រទេសនិមួយៗ។ ភាគីទាំងពីរបានឯកភាពថា នាយទាហានវ័យក្មេងគឺជាកម្លាំងមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការកសាង និងការការពារប្រទេសជាតិ។ នាពេលខាងមុខ ភាគីទាំងពីរឯកភាព​នឹងបន្តលើកកម្ពស់ការអប់រំ និង​ផ្សព្វផ្សាយឲ្យនាយទាហានវ័យគ្មេង យុវជន និងប្រជាជន នៃប្រទេសទាំងពីរ អំពីអត្ថន័យ និងសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ ហើយ​ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដូចជារៀបចំការជួបជុំផ្លាស់ប្តូរវាងយុវវ័យនៃប្រទេសទាំងពីរ ជាពិសេសការជួបជុំផ្លាស់ប្តូររវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ។

leftcenterrightdel
គណៈ​ប្រ​តិ​ភូ​​នា​យ​ទា​ហាន​វ័យ​ក្មេង​កម្ពុជា​

ភាគីទាំងពីរនឹង​បន្តផ្តល់យោបល់ជូនក្រសួងការពារប្រទេសវៀតណាម និងកងយោធពលខេមរភូមិន្ទ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលឲ្យនាយទាហានវ័យក្មេងអំពីការងារសម្ព័ន្ធយុវជន ការងារចលនាយុវជន និងការងារផ្សេងៗទៀត ហើយចូលរួមយ៉ាងសកម្មក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីជីវិតប្រទេសកម្ពុជា នាសម័យសង្គ្រាមផងដែរ។

បកប្រែដោយ Duy Hoan