leftcenterrightdel
ប្រធាន​រដ្ឋ​វៀត​ណាម លោក Tran Dai Quang (រូប​ថត៖ vnanet.vn)

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចតទៅ៖

ខ្ញុំពិតជាសោកសៅយ៉ាងក្រៃលេងដោយបានទទួលដំណឹងមរណភាពរបស់ ឯកឧត្តម Tran Dai Quang ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

មរណភាពរបស់ ឯកឧត្តម Tran Dai Quang នេះគឺជាការបាត់បង់ដ៏ធំធេង នៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យកោតសរសើរម្នាក់របស់ប្រទេស និងប្រជាជនវៀតណាម និងជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា។ ក្នុងខណៈដ៏សោកសង្រែងនេះ ការឧទ្ទិស និងការបួងសួងរបស់ខ្ញុំ ស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនវៀតណាមជានិច្ច។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្ត និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជាជូនចំពោះក្រុមគ្រួសារសពចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នេះ។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ។

* ប្រធានស្ដីទីព្រឹទ្ធសភា លោក នៃ ប៉េណា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានផ្ញើសាររំលែកទុក្ខជូន លោកស្រី Nguyen Thi Kim Ngan និងក្រុមគ្រួសារ ចំពោះមរណភាព លោក Tran Dai Quang ប្រធានរដ្ឋវៀតណាម។

ខាងក្រោមនេះជាសារលិខិតរំលែកទុក្ខរបស់ប្រធានស្ដីទីព្រឹទ្ធសភា លោក នៃ ប៉េណា៖

ខ្ញុំមានទុក្ខក្រៀមក្រំជាខ្លាំងដោយបានទទួលនូវដំណឹងមរណភាពរបស់ឯកឧត្តម Tran Dai Quang ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជន្មាយុ៦១ឆ្នាំនាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការចូលរួមរំលែកទុក្ខ ដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារសព រដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្តម Tran Dai Quang ជាឥស្សរជនដឹកនាំវៀតណាមម្មាក់ដ៏ឧត្តម និងជាមិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។

ស្នាដៃជាប្រវត្តិសាស្ត្រ និងគំរូដ៏ឆ្នើមរបស់ឯកឧត្តម Tran Dai Quang នឹងបន្តស្ថិតស្ថេរជានិច្ចនិរន្តរ៍។

សូម លោកជំទាវប្រធាន ទទួលនូវការចែករំលែកទុក្ខដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ។

បកប្រែដោយ Duy Hoan