leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien ប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាមថ្លែង​​ក្នុង​ពិ​ធី​

លោកឧត្តមសេនីយ៍ត្រី Nguyen Hoang Nhien ប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាមបានឲ្យដឹងថា តាមការស្នើពីក្រសួងការពារជាតិកម្ពុជា ចាប់ពីឆ្នាំ២០១៣មក វិទ្យាស្ថានប្រវត្តិសាស្រ្តយោធាវៀតណាមបានបើក៥វគ្គហ្វឹកហ្វឺនជំនាញប្រវត្តិសាស្ត្រយោធាដល់នាយទាហានកងយោធពលខេមរភូមិន្ទ។ នាយទាហានទាំងនោះ នៅពេលបញ្ចប់ការសិក្សាវិលត្រឡប់ទៅប្រទេសវិញ បានយកចំណេះដឹងជាមូលដ្ឋានក្នុងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រប្រកបដោយប្រសិទ្ធភាព រួមចំណែកលើកកំពស់នូវលទ្ធផលក្នុងការសិក្សា ក៏ដូចជាក្នុងការបំពេញការងារ។

leftcenterrightdel
អ្នក​ចូល​រួម​ក្នុង​ពី​ធី​បើក​វគ្គ​ថត​រូប​ទុក​ជា​អនុស្សា​វ​រី​យ៍​ជុំ​គ្នា

វគ្គហ្វឹកហ្វឺនលើកទី៦នេះ មានការចូលរួមពីនាយទាហានកងយោធពលខេមរភូមិន្ទចំនួន៣១នាក់។ សិក្ខាកាមទាំងអស់នឹងត្រូវបានផ្តល់នូវចំណេះដឹងជាមូលដ្ឋាន វិធីសាស្រ្ត និងបទពិសោធន៍ក្នុងការស្រាវជ្រាវ និងអនុវត្តការងារប្រវត្តិសាស្រ្តយោធា បូកសរុបលទ្ធផលនៃសង្រ្គាម និងការងារគ្រប់គ្រងវិទ្យាសាស្ត្រប្រវត្តិសាស្រ្តយោធា៕

បកប្រែដោយ Duy Hoan