leftcenterrightdel
ថ្នាក់ដឹកនាំនៃអង្គភាពទាំងពីរចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

 

អញ្ជើញចូលរួមកិច្ចពិភាក្សាដោយមានលោកឧត្ដមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ដមណ្ឌលគីរី និងលោកវរសេនីយ៍ឯក Bui Minh Soai មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ដ Binh Phuoc។

នៅជំនួបពិភាក្សា ភាគីទាំងពីរបានពិនិត្យឡើងវិញនូវការសហការគ្នាក្នុងការប្រយុទ្ធ​ប្រ​ឆាំង​នឹង​ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្សនិងបទ​ល្មើសឆ្លងដែន ក៏ដូច​ជា​ការផ្លាស់ប្ដូរព័ត៌មាន និងការគ្រប់គ្រងព្រំដែនតាំងពីដើមឆ្នាំមកសព្វថ្ងៃនេះ ព្រមទាំងដាក់ទិសដៅនៃការការពារព្រំដែននាពេលខាងមុខនេះដែរ។

ភាគីទាំងពីរបានឯកភាពថា នឹងបន្តផ្លាស់ប្តូរនូវស្ថានភាពនៅតាមសងខាងព្រំដែន ជាពិសេសគឺសកម្មភាពប្រឆាំងនឹងរដ្ឋទាំងពីររបស់កម្លាំងអមិត្ដ អំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្សនៅទាំងសងខាងព្រំដែន។ ព្រមទាំងផ្ដល់ប្រឹក្សាជូនអាជ្ញាធរខេត្ដទាំងពីរដើម្បីលើកកម្ពស់ការឃោសនា និងអប់រំដល់ប្រជាជននៅតាមព្រំដែនឲ្យអនុវត្ដត្រឹមត្រូវតាមកិច្ចព្រមព្រៀង និងសន្ធិសញ្ញាដែលប្រទេសទាំងពីរបានចុះហត្ថលេខារួចមក៕

បកប្រែដោយ Pham Diep