leftcenterrightdel
តំណាងនៃប៉ុស្តិ៍ការពារព្រំដែន Hoang Dieu និងអង្គភាពមួយចំនួន ផ្តល់អំណោយដល់សិស្សក្រីក្រនៅឃុំស្រែខ្ទុម (រូបថត៖bienphong.com.vn)

 

គណៈកម្មការរៀបចំកម្មវិធី បានផ្តល់អំណោយជន ៣០០ នាក់ អំណោយរួមមានកាតាប សំលៀកបំពាក់ សៀវភៅ ទឹកដោះគោ និងសំភារៈសិក្សា អំណោយនិមួយៗមានតំលៃស្មើនឹង ៧០ ម៉ឺនវៀតណាមដុង ជូន​ដល់សិស្សក្រីក្រនៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

នេះគឺជាអំណោយដ៏មាន​អត្ថន័យសម្រាប់សិស្សក្រីក្រដែលបានជំនះការលំបាកខិតខំរៀនសូត្របានទទួលបានលទ្ធផលល្អ និងជាការលើកទឹកចិត្តដល់សិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសូត្រ ហើយតាមរយៈនៃកម្មវិធី​នេះ នឹងបង្កើនទំនាក់ទំនងរវាងកងទ័ពនិងប្រជាជននៅតំបន់ជាប់ព្រំដែននៃភាគីទាំងពីរ រួមចំណែកកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងការអភិវឌ្ឍ៕

បកប្រែដោយ Thanh Cong