ទោះបីជាតំបន់ភូមិសាស្ដ្រមានគ្រោះថ្នាក់ អាកាសធាតុតានតឹង​ និងរចនាសម្ព័ន្ធខាងសម្ភារៈរបស់មិត្ដនៅមានកម្រិតក៏ដោយ ប៉ុន្ដែក្នុងរយៈពេល ១៧ ឆ្នាំកន្លងមក ក្រុមការងារ K53 តែងតែទទួលបានការជួយឧបត្ថម្ភអស់ពីកម្លាំងកាយចិត្ដពីអាជ្ញាធរ និងប្រជាជនកម្ពុជា។ ជារៀងរាល់ឆ្នាំ នៅដើមរដូវប្រាំងបញ្ជាការដ្ឋានយោធាខេត្តរតនគិរីបានចាត់បញ្ជូនកម្មាភិបាលចំនួន ៧ នាក់ ដើម្បីជួយដល់ក្រុមការងារ K53 ក្នុងការអនុវត្ដភារកិច្ច។ ពួកគេបានប្រកៀកស្មាជាមួយកម្មាភិបាលវៀតណាមក្នុងការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដវៀតណាម។

leftcenterrightdel
លោកវរសេនីយ៍ត្រី Khieu Hrum (ទី 2 ពីខាងស្តាំ) (រូបថត៖​ bienphong.com.vn)

លោកវរសេនីយ៍ឯកបំរុង Tran Kiem អតីតប្រធានក្រុមការងារ K53 ដំណាក់កាល ២០០២- ២០០៦ បានចែករំលែកថា “អស់រយៈពេល ១៧ ឆ្នាំកន្លងមក ក្រុមការងារ K53 និងបញ្ជាការដ្ឋានយោធាខេត្ដ Kon Tum និងកម្មាភិបាលមកពីខេត្ដរតនាគីរីបានរួមសុខរួមទុក្ខជាមួយគ្នា។ ពួកគេមិនត្រឹមតែការពារសន្ដិសុខឲ្យក្រុមការងារ K53 ប៉ុណ្ណោះទេ ថែមទាំងជួយឲ្យក្រុមការងារ K53 ក្ដាប់ព័ត៌មានអំពីយុទ្ធជនពលី។

លោកវរសេនីយ៍ឯកបំរុង Tran Kiem ចងចាំថា ក្រុមការងារ K53 បានចាប់ផ្តើមបំពេញភារកិច្ចរបស់ខ្លួននៅក្នុងខេត្តរតនគិរី និងបណ្ដាខេត្តនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំលោក Khieu Krum បានស្ម័គ្រចិត្ដចូលរួមការពារសន្ដិសុខ និងជួយក្រុមការងារ K53។ អង្គុយក្នុងផ្ទះឈើនៅភូមិមួយនៅជាយទីក្រុងបានលុងគាត់បានប្រាប់ថា អស់រយៈពេល ១៧ ឆ្នាំកន្លងមក ផ្ទះរបស់ប្ដីប្រព័ន្ធគាត់ទៅជាកន្លែងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ក្រុមការងារ K53 នៅពេលមកបំពេញភារកិច្ច និងជាកន្លែងផ្ទុកអដ្ឋិធាតុយុទ្ធជនពលីនៅតំបន់ខេត្ដរតនគីរី។

ភារកិច្ចការពារសន្ដិសុខរបស់លោកវរសេនីយ៍ត្រី Khieu Hrum មិនងាយស្រួលទេ។ ពេលខ្លៈបងៗធ្វើដំណើរអស់រយៈពេលពេញមួយសប្តាហ៍ដោយដឹកឥវ៉ាន់និងឧបករណ៍លើស្មាចំនួនជាង ២០គីឡូក្រាម ទើបដល់ភូមិដាច់ស្រយាល។ ជួនកាលធ្វើដំណើរដែលមិនបានជួបប្រទះប្រជាពលរដ្ឋណាមួយឡើយ ទឹកផឹកត្រូវសន្សំសំចៃ ម្ហូបអាហារនៅសល់តិច ហើយជួលកាលអត់បាយពេញមួយថ្ងៃ។

ដើម្បីងាយស្រួលក្នុងការអនុវត្ដភារកិច្ច លោក Khieu Hrum បានរៀនភាសាវៀតណាមពីបងប្អូនក្នុងក្រុម ហើយក៏បានបង្រៀនភាសាខ្មែរឲ្យបងប្អូនក្នុងក្រុមដូចជា រៀនណែនាំផ្លូវ ការសុំទឹក សួរប្រជាពលរដ្ឋអំពីព័ត៌មាន និងទីកន្លែងដែលសង្ស័យមានអដ្ឋិធាតុយុទ្ធជនពលីនៅតាមបណ្ដោយព្រំដែនខេត្ដរតនគីរី។ ពីមួយឆ្នាំទៅមួយឆ្នាំគាត់មិនយល់ពីអ្វីដែលបងប្អូនវៀតណាមបាននិយាយអ្វីៗឡើយ ប៉ុន្ដែឥឡូវនេះគាត់បាននិយាយភាសាវៀតណាមយ៉ាងស្ទាត់។  ហើយកម្មាភិបាលវៀតណាមក៏អាចនិយាយភាសា​ខ្មែរបានយ៉ាងល្អដែរ។

លោកវរសេនីយ៍ទោ Le Cong Khoa ប្រធានក្រុមការងារ K53 បានឲ្យដឹងថា ដំណើរការដែលអង្គភាពអនុវត្តភារកិច្ចនៅលើទឹកដីកម្ពុជាបានជួបប្រទះនឹងការលំបាកជាច្រើនដូចជាការស្នាក់នៅ ការឈរជើង ជាដើម។ ជាពិសេសការឃោសនា និងចលនាប្រជាជនផ្ដល់ព័ត៌មានអំពីអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ដវៀតណាម។ ដោយសារមានបទពិសោធន៍ក្នុងការចលនាប្រជាជន ដូច្នេះហើយគាត់បាន​ជួយឲ្យក្រុមការងារជាច្រើន ដូចជាការធ្វើដំណើរទៅកាន់ភូមិជួបជាមួយប្រជាជន ដើម្បីស្វែងយល់បន្ថែមនូវកន្លែងដែលសង្ស័យ​មានអដ្ឋិធាតុយុទ្ធជនពលី។ 

ដោយមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះកងទ័ពវៀតណាម លោក Khieu Hrum និងប្រពន្ធរបស់គាត់លោកស្រី Som Phia បានបង្កលក្ខណៈងាយស្រួលឲ្យក្រុមការងារស្នាក់នៅក្នុងប៉ុន្មានថ្ងៃស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ព្រមទាំងបានជួយផ្ដល់ស្បៀងអាហារ ឬ ឃោសនា និងចលនាប្រជាជននៅទីនោះជួយកងទ័ពវៀតណាម។ មិនតែប៉ុណ្ណោះទោះបីជាតាមទំនៀមទំលាប់របស់ប្រជាជនកម្ពុជាគឺហាមឃាត់ដាក់អដ្ឋិធាតុក្នុងផ្ទះ ប៉ុន្ដែផ្ទះតូចមួយនេះក៏ទៅជាកន្លែងផ្ទុករាប់រយអដ្ឋិធាតុដែលស្វែងរកបាននៅក្នុងតំបន់ខេត្ដរតនគិរីមុនពេលធ្វើមាតុភូមិនិវត្ដន៍វិញ៕

បកប្រែដោយ Pham Diep