leftcenterrightdel
គណៈប្រតិភូនាយទាហានវ័យក្មេងនៃយោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទបានអញ្ជើញ​មក​បំពេញទស្ស​នកិច្ច​នៅ​សា​សា​យោ​ធា​​នៅខេត្ត​ Gia Lai

ក្នុងអំឡុងពេលពីរថ្ងៃ នាយទាហានវ័យក្មេងនៃយោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទចំនួន ៣០នាក់ រួមជាមួយនាយទាហានវ័យក្មេងនៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai បានចូលរួមសកម្មភាពជាច្រើនដូចជា៖ ជួបជុំផ្លាស់ប្តូរបទពិសោធន៍អំពីការងារសម្ព័ន្ធយុវជនរវាងអង្គភាពទាំងពីរ ហើយគណៈប្រតិភូបានអញ្ជើញទៅទស្សនាកេរ្ដិ៍ដំណែលប្រវត្តិសាស្រ្ត និងអង្គភាពមួយចំនួននៅខេត្ត Gia Lai និងចូលរួមការប្រកួតបាល់ទះជាដើម។ ដំណើរទស្សនកិច្ចលើកនេះបានរួមចំណែកក្នុងការរឹតចំណងសាមគ្គីភាព មិត្តភាពរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ ជាពិសេសរវាងនាយទាហានវ័យក្មេងនៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai និងយោធភូមិភាគទី ១ កងយោធពលខេមរភូមិន្ទ៕

បកប្រែដោយ Duy Hoan