leftcenterrightdel
លោក​ឧត្តមសេនីយ៍ឯក​ Le Hien Van  ប្រគល់​ផ្កា​ជូន​លោក​នាយឧត្តមសេនីយ៍ ទៀ បាញ់

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្រសួង​ការពារ​ជាតិ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​គោលបំណង​អ​ប់រំ​យុវជន​កម្ពុជា​ឱ្យ​យល់​កាន់​តែ​ច្បាស់​អំពី​គុណូបការ​របស់​បុព្វបុរស​ក្នុងដំ​ណើរ​​ការ​​ស្វែងរ​ក​ការ​ផ្ដួល​រំលំរបបប្រ​ល័យ​ពូជសាសន៍ ប៉ុល ពត រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនងសាមគ្គីភាព​​រ​វាង​​វៀតណា​ម និង​កម្ពុជា។ នៅពេលព្រឹក គណៈប្រ​តិ​ភូក្រសួង​ការពារ​ជាតិ​កម្ពុជា បា​នទៅ​ទស្សនា​​តំ​បន់​​ប្រវត្តិសាស្ត្រ​មួយ​ចំនួន ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេ​ចតេជោ ហ៊ុន សែន និង​យុទ្ធ​មិត្តបា​នធ្វើដំណើរឆ្ល​ងកា​ត់ កាលពី ៤១​ឆ្នាំ​មុន នៅ​ក្នុង​ស្រុក Loc Ninh។

leftcenterrightdel
លោក​​នាយ​ឧត្ត​ម​សេ​នី​យ៍​​ ទៀ បាញ់ សំ​ណេះ​​សំ​ណាល​​ជា​មួយ​គណៈ​ប្រ​តិ​ភូ នៅតំ​បន់​​ប្រ​វត្តិ​សា​ស្ត្រ​​មួួ​យ​

នៅ​អគារប្បធម៌​នៃ​ស្រុក Loc Thanh (ដែល​ភាគី​​កម្ពុជា​ហៅ​ថា សារ​មន្ទីរដំ​ណើ​​រឆ្ពោះ​ទៅរ​កការ​ផ្តួលរំ​លំរបប​ប្រល័យពូជសាសន៍ ប៉ុល ពត) លោកនាយឧត្តមសេនីយ៍ ទៀ បាញ់ បាន​ជួប​សំណេះ​សំណាល​ជាមួយ​កងកម្លាំងប្រដាប់អាវុធ និងប្រជាជននៅឃុំ Loc Thanh និងឃុំ Loc Tan  (ស្រុក Loc Ninh)។ លោក​នាយឧត្តសេនីយ៍ ទៀ បាញ់ បាន​ផ្តាំ​ផ្ញើ​នូវ​ការសាក​សួរសុខទុក្ខ​ពីសំ​ណា​ក់សម្តេចតេជោហ៊ុនសែន និង​លោកជំទាវ​ទៅកាន់​ថ្នាក់ដឹក​នាំ មន្រ្តី យុទ្ធ​ជន និងប្រជាជន​ក្នុងតំប​ន់។ រំលឹ​កឡើងវិ​ញ​នូវដំណើ​រឆ្ពោះ​ទៅរកការផ្តួលរំលំ​របបប្រល័យ​ពូជសាស​ន៍ លោកនាយឧ​ត្តមសេ​នីយ៍ ទៀ បាញ់ ឲ្យ​ដឹង​ថា សម្តេ​ចតេ​ជោ ហ៊ុន សែន និង​យុទ្ធមិត្ត​ទទួល​បានការ​ជួយឧបត្ថ​ម្ភ​យ៉ាងច្រើន​ពីកង​ទ័ព និងប្រជា​ជនវៀត​ណាម។ លោកនា​​យឧត្តម​សេនី​យ៍ ទៀ បា​ញ់ បានថ្លែ​ងអំណរគុ​ណដល់​បក្ស រដ្ឋាភិ​បាល កងទ័ព និ​ងប្រជាជន​វៀតណាម​ដែល​បានជួ​យគាំ​ទ្រក​ម្ពុជាក្នុងដំ​ណាក់កាល​ប្រវត្តិ​សា​ស្ត្រ និង​ជឿ​ជាក់​ថា តាម​រយៈនៃ​​ដំ​ណើរ​ទស្សន​កិច្ច​នេះ ទំនាក់​ទំនង​​សាម​គ្គីភាព មិត្ត​ភាពជា​ប្រពៃណី​រវាងប្រទេស​ទាំងពីរនឹ​ងរីក​ចម្រើន​តទៅទៀ​ត៕

បកប្រែដោយ Duy Hoan