អញ្ជើញចូលរួមក៏មានលោក ញ៉ែម វ៉ាលី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោក Nguyen Trac Toan អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

leftcenterrightdel
លោកស្រី ម៉ែន សំអន បានទទួលជួបលោក Hau A Lenh ​(រូបថត៖ daidoanket.vn)

 

នៅជំនួប លោក Hau A Lenh បានសំដែងបំណងចង់ឲ្យលោកស្រីឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បន្ដយកចិត្ដទុកដាក់ និងសហការជាមួយវៀតណាមដើម្បីអនុវត្ដឲ្យមានប្រសិទ្ធភាពនូវការកសាងខ្សែព្រំដែនប្រកបដោយសន្ដិភាព មិត្ដភាព កិច្ចសហប្រតិបត្ដិការរវាង​វៀតណាមនិងកម្ពុជា និងអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្ដិការរវាងរណសិរ្សទាំងបីកម្ពុជា -ឡាវ -វៀតណាម។ ក្នុងឱកាសនេះដែរ លោក Hau A Lenh ក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងប្រជាជនម្ពុជាដោយបាន និងកំពង់បង្កលក្ខណៈងាយស្រួលដល់អាណិកជនវៀតណាមរស់នៅក្នុងប្រទេសកម្ពុជាក្នុងពេលកន្លងមក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ daidoanket.vn)

 

លោក Hau A Lenh  បានបញ្ជាក់ថា រណសិរ្សមាតុភូមិវៀតណាមនឹងបន្ដឃោសនា និងចលនាឲ្យប្រជាជនវៀតណាមអនុវត្ដត្រឹមត្រូវតាមច្បាប់នៃប្រទេសទាំងពីរដើម្បីកសាងខ្សែព្រំដែនប្រកបដោយសន្ដិភាព មិត្ដភាព រួមចំណែកកសាងទំនាក់ទំនង "អ្នកជិតខាងល្អ មិត្ដភាពជាប្រពៃណី កិច្ចសហប្រតិបត្ដិការលើគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងវៀតណាម និងកម្ពុជា"។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នឹងរួមចំណែកបង្កើនទំនាក់ទំនងមិត្ដភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ជាពិសេសគឺទំនាក់ទំនងល្អប្រសើររវាងរណសិរ្សទាំងពីរ។ ហើយភារកិច្ចសំខាន់មួយដែលរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាគឺអប់រំដល់ប្រជាជន និងក្មេងជំនាន់ក្រោយយល់ច្បាស់នូវទំនាក់ទំនងមិត្ដភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ តាមរយៈនោះរួមដៃគ្នាថែរក្សាចំណងទំនាក់ទំនងដ៏ល្អប្រសើរនេះ៕

បកប្រែដោយ Pham Diep