leftcenterrightdel
លោក Hau A Lenh មានប្រសាសន៍នៅកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

ភាគីវៀតណាមដឹកនាំដោយលោក Hau A Lenh  អនុប្រធាន និងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ គណៈប្រតិភូកម្ពុជាដឹកនាំដោយលោក ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា។

លោក Hau A Lenh ស្នើឲ្យភាគីទាំងពីរបន្តជម្រុញការផ្សព្វផ្សាយដើម្បីជួយប្រជាជននៃប្រទេសទាំងពីរយល់ដឹងថែមទៀតអំពីអត្ថន័យ និងសារសំខាន់នៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ និងឃើញច្បាស់នូវតួនាទីនៃការរក្សា និងការពូនជ្រំទំនាក់ទំនងនេះថែមទៀត។ ក្នុងនោះ រណសិរ្សនៃប្រទេសទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់ជាន់ថ្នាក់។

leftcenterrightdel
លោក ញ៉ែម វ៉ាលី មានប្រសាសន៍នៅកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

លោក ញ៉ែម វ៉ាលី បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់រណសិរ្សមាតុភូមិវៀតណាមនៅពេលកន្លងមក និងបញ្ជាក់ថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាក៏ទទួលបានលទ្ធផលជាច្រើនដែលរួមចំណែកក្នុងការធានាស្ថិរភាពនៅខ្សែព្រំដែននៃប្រទេសទាំងពីរ។ ព្រមទាំងលោកក៏បានអបអរសាទរការអនុវត្តអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខា រវាងរណសិរ្សនៃប្រទេសទាំងបី៖ កម្ពុជា - ឡាវ - និងវៀតណាម។

លោក Hau A Lenh និងលោក ញ៉ែម វ៉ាលី បានបញ្ជាក់ថា ភាគីទាំងពីរគប្បីអនុវត្តនូវខ្លឹមសារពោលខាងលើឲ្យបានល្អនៅពេលខាងមុខនេះ។ ក្នុងនោះ រណសិរ្សទាំងពីរនឹងបង្កើនសកម្មភាពមិត្តភាព និងកិច្ចសហប្រតិបត្តិការជាច្រើន ដើម្បីជម្រុញទំនាក់ទំនងឲ្យស៊ីជម្រៅនិងជាក់ស្ដែង; រួមគ្នាដោះស្រាយរាល់បញ្ហាដែលកើតឡើងក្នុងជីវភាពរស់នៅរបស់ប្រជាជននៅតាមខ្សែព្រំដែននៃប្រទេសទាំងពីរ ដើម្បីផលប្រយោធរបស់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh