leftcenterrightdel
មេភូមិមានជ័យ និងមេភូមិ Thanh Bien ចុះហត្ថលេខាលើកំណត់ហេតុ
ស្តីពីការប្រាស្រ័យទាក់ទងប្រជាជន  (រូបថត៖ bienphong.com.vn)

ក្នុងរយៈពេលខាងមុខនេះ ប្រជាជននៃភាគីទាំងពីរនឹងបន្តរក្សាទំនាក់ទំនងមិត្តភាព និងជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និងលើកកំពស់ជីវភាពរស់នៅប្រចាំថ្ងៃ។ ជាពិសេសចែករំលែកគ្នា អំពីបទពិសោធន៍ វិទ្យាសាស្ត្រ និងបច្ចេកទេសក្នុងការដាំដុះ និងការចិញ្ចឹមសត្វជួយគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ជំងឺឆ្លង ដោះស្រាយផលវិបាកនៃគ្រោះធម្មជាតិ ពិនិត្យ និងព្យាបាលជំងឺ។ រៀបចំជាប្រចាំនូវការផ្លាស់ប្តូរសិល្បៈ ការប្រកួតកីឡាដើម្បីពង្រឹងសាមគ្គីភាពរវាងប្រជាជនដែលរស់នៅតាមព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
ថ្នាក់ដឹកនាំនៃកងទ័ពការពារព្រំដែនខេត្ត Binh Phuoc និងថ្នាក់ដឹកនាំស្រុក Loc Ninh
ប្រគល់អំណោយជូនអាជ្ញាធរស្រុកស្នូល (រូបថត៖ bienphong.com.vn)

ក្រៅពីសហការគ្នារក្នុងការរៀបចំការផ្សព្វផ្សាយជូនប្រជាជនគោរពតាមកិច្ចព្រមព្រៀង។ អាជ្ញាធរនិងប្រជាជននៃភាគីទាំងពីរនឹងធ្វើការរួមគ្នាក្នុងការប្រឆាំងនឹងបទឧក្រិដ្ឋ ការពារខ្សែបន្ទាត់ព្រំដែនការពារបង្គោលព្រំដែន និងកសាងខ្សែបន្ទាត់ព្រំដែនប្រកដដោយសន្តិភាពមិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

បកប្រែដោយ Duy Hoan