leftcenterrightdel
គណៈប្រតិភូថតរូបអនុស្សាវរីយ៍ជាមួយកម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ដ Ba Ria – Vung Tau (រូបថត៖ baoquankhu7.vn)

តាងនាមឲ្យតំបន់ប្រតិបត្ដិការសឹករងខេត្ដព្រះវិហារ លោក ឧត្ដមសេនីយ៍ត្រី ChanSoPheakTra ជូនពរដល់កម្មាភិបាល យុទ្ធជនទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយសេចក្ដីសុខ សុភមង្គល សុខភាពបរិបូរណ៍ និងជោគជ័យគ្រប់ប្រការ។ ព្រមទាំងលោក ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្ដទុកដាក់ របស់ថ្នាក់ដឹកនាំខេត្ដ និងបញ្ជាការដ្ឋានយោធាខេត្ដ Ba Ria – Vung Tau ដែលបានជួយឧបត្ថម្ភសាងសង់គិលានដ្ឋានថ្មីជូនតំបន់ប្រតិបត្ដិការសឹករងខេត្ដព្រះវិហារក្នុងពេលកន្លងមក។

leftcenterrightdel
លោកវរសេនីយ៍ឯក Pham Phu Y មេបញ្ជាការនៃបញ្ជាការដ្ឋានខេត្ដ Ba Ria – Vung Tau និងលោកឧត្ដមសេនីយ៍ត្រី ChanSoPheakTra (រូបថត៖ baoquankhu7.vn)

ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក Pham Phu Y មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ដ Ba Ria – Vung Tau ថ្លែងអំណរគុណរចំពោះការយកចិត្ដទុកដាក់ដែលតំបន់ប្រតិបត្ដិការសឹករងខេត្ដព្រះវិហារបានផ្ដល់ជូនកម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានខេត្ដក្នុងពេលកន្លងមក ព្រមទាំងស្នើឲ្យអង្គភាពទាំងពីរបន្ដបង្កើនការសហការ និងជួយគ្នាទៅវិញទៅមកផងដែរ៕

បកប្រែដោយ Pham Diep