leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត Tay Ninh បានមានជំនួបមិត្តភាពជាមួយថ្នាក់ដឹកនាំ និងឧត្តមសេនីយ៍នានានៃខេត្តទាំង ៤ គឺខេត្តព្រៃវែង ត្បូងឃ្មុំ ស្វាយវៀង កំពង់ចាម

មានប្រសាសន៍ក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Pham Van Tan បានអះអាងថា ឆ្នាំ២០១៧ អាជ្ញាធរដែនដី ប្រជាជនខេត្ត Tay Ninh បានខិតខំប្រឹងប្រែងពុះពារលើគ្រប់ឧបសគ្គ រក្សាបានភាពរឹងមាំក្នុងការធ្វើផលិតកម្ម ការបង្កើនកំណើនសេដ្ឋកិច្ច និងរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសម្រេចបានសមិទ្ធិផលសំខាន់ៗយ៉ាងសន្ធឹកសន្ធាប់ ដែលក្នុងនោះមានទាំងកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តជាប់ព្រំដែនរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាព។

អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល បានតាងនាមឲ្យគណៈប្រតិភូជូនពរឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងប្រជាជនខេត្ត Tay Ninh ទាំងមូលទទួលឆ្នាំថ្មីប្រពៃណីប្រកបដោយក្តីសប្បាយរីករាយ។ លោក  ម៉ែន វិបុល បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភពីសំណាក់អាជ្ញាធរដែនដីខេត្ត Tay Ninh ក្នុងការជួសជុល ស្ថាបនាស្ពាន ផ្លូវគមនាគមន៍តាមតំបន់ជាប់ព្រំដែន ជួយពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជនក្រីក្រកម្ពុជាជាដើម។ ប្រការទាំងនេះបានជួយឲ្យប្រជាជនរស់នៅតាមតំបន់ព្រំដែនខេត្ត Tay Ninh និងបណ្តាខេត្តរបស់កម្ពុជាកាន់តែរឹតចំណងមិត្តភាព និងមានជីវភាពស្ថិតស្ថេរ៕

បកប្រែដោយ Minh Trung