លោក ឧត្តមសេនីយ៍ឯក សាឌុន ណារិទ្ធ បានជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៅបញ្ជាការដ្ឋានយោធភូមិភាគទី៧  ហើយលោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បក្ស រដ្ឋ ប្រជាជន កងទ័ពប្រជាជនវៀតណាម និង យោធភូមិភាគទី៧ ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ប្រជាជន និង កងយោធ ពលខេមរភូមិន្ទ ទាំងក្នុងអតីតកាល ទាំងក្នុងបច្ចុប្បន្ន ដើម្បីរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរប្រកបដោយនិរន្តរភាព។

leftcenterrightdel
លោក ឧត្តមសេនីយ៍ឯក សាឌុន ណារិទ្ធ ជូនកាដូអនុស្សាវរីយ៍ ដល់  ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៧ (រូបថត៖baoquankhu7.vn)

លោក ឧត្តមសេនីយ៍ត្រី Le Buu Tuan មេបញ្ជាការរងនិងជាប្រធានសេនាធិការនៃបញ្ជាការដ្ឋានយោធភូមិភាគទី៧ បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ល្អប្រសើរ ដែលបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទផ្តល់ជូនយោធភូមិភាគទី ៧។ លោក ឧត្តមសេនីយ៍ត្រី Le Buu Tuan មានគោលបំណងថា ក្នុងឆ្នាំ ២០១៨ នេះ កងទ័ពនៃបញ្ជាការដ្ឋានរបស់ប្រទេសទាំងពីរ នឹងបន្តសហការយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីរក្សាសុខសន្តិភាព និងកសាងចំណងមិត្តភាពជាយូរលង់ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍឲ្យកាន់តែរីកចំរើនដោយឥតឈប់ឈរ៕

បកប្រែដោយ Van Hoa