leftcenterrightdel
 គណៈប្រតិភូយោធាជាន់ខ្ពស់នៃយោធភូមិភាគទី៧ អុជធូបនៅស្តូបរំលឹកវិញ្ញាណក្ខ័ន្ធកងទ័ពស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ (រូបថត៖ baoquankhu7.vn)


គណៈប្រតិភូបានសំដែងនូវការដឹងគុណចំពោះយុទ្ធជនពលីដែលជាកងទ័ពស្ម័គ្រចិត្តវៀតណាម បានប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងពលីជីវិតនៅប្រទេសកម្ពុជាក្នុងបណ្តាសម័យសង្គ្រាមដើម្បីស្មារតីអន្តរជាតិភ្លឺថ្លា និងដើម្បីឯករាជ្យជាតិរបស់ប្រទេសទាំងពីរ វៀតណាម-កម្ពុជា។

ការបូជាជីវិតដ៏ឧត្តុងឧត្តមរបស់យុទ្ធជន និងអ្នកជំនាញការវៀតណាមរាប់ម៉ឺននាក់ដែលជាកងទ័ពស្ម័គ្រចិត្តវៀតណាម បានជួយឲ្យប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ និងនាំមកនូវការរស់រានមានជីវិតឡើងវិញដល់ប្រទេសកម្ពុជា រួមចំណែកក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាព សាមគ្គីភាពដ៏ជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-កម្ពុជាផងដែរ៕

បកប្រែដោយ Huyen Trang