កិច្ចប្រជុំនេះផ្តោតលើការវាយតំលៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ព្រំដែន និងតំបន់សមុទ្រ ឆ្នាំ២០១៧ និងពិភាក្សាអំពីទិសដៅកិច្ចសហប្រតិបត្តិការក្នុង ឆ្នាំ២០១៨។ ឆ្នាំ២០១៧ ភាគីទាំងពីរបានសហការគ្នាក្នុងការផ្សព្វផ្សាយ អប់រំប្រជាជនក្នុងការអនុវត្ត និងការពារខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែន។ ភាគីទាំងពីរបានកំណត់ទីតាំងនៃបង្គោលព្រំដែនបន្ទាប់បន្សំចំនួន ១៧ និងតម្រុយព្រំដែនចំនួន ៤។ គិតមកទល់បច្ចុប្បន្ននេះ ភាគីទាំងពីរកំណត់បានទីតាំងបង្គោលបន្ទាប់បន្សំចំនួន ៧៨/៧៨ រួចហើយ។

leftcenterrightdel
 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ bienphong.com.vn)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក វរសេនីយ៍ឯក Ngum Vet មានគោលបំណងចង់ឲ្យភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងខ្ជាប់ខ្ជួនរក្សាសន្តិភាព សណ្តាប់ធ្នាប់តំបន់ព្រំដែន កសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព និងអភិវឌ្ឍ។ ភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរព័ត៌មាន និងសភាពការណ៍ដែលទាក់ទិននឹងសន្តិសុខ សណ្តាប់ធ្នាប់តាមព្រំដែន និងតំបន់សមុទ្រដើម្បីបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។ ជាពិសេសប្រឆាំងនឹងបណ្ដាអនុភាពអមិត្តដែលធ្វើការញុះញង់ និងបំផ្លិចបំផ្លាញនៅតាមតំបន់ព្រំដែន ព្រមទាំងបង្កើនការអប់រំប្រជាជននៅតំបន់ជាប់ព្រំដែននៃប្រទេសទាំងពីរអាចយល់ដឹងច្បាស់ និងអនុវត្តតាមច្បាប់ឲ្យបានល្អ។ បញ្ចប់កិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា និងឯកភាពរៀបចំកិច្ចប្រជុំនាពេលខាងមុខនៅខេត្តកំពត (កម្ពុជា)។ ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Kien Giang បានប្រគល់កុំព្យូទ័រ ម៉ាស៊ីនប៉ោះពុម្ភ ម៉ាស៊ីនថតចម្លងជូនដល់ស្នងការនគរបាលខេត្តកំពត៕

បកប្រែដោយ Van Hoa