leftcenterrightdel
លោក Phan Thanh Sang ផ្តល់ផ្កាអ័រគីដេជូនដល់កម្មាភិបាល និងកងទ័ពនៅលើកោះ Len Dao ក្នុងដំណើរទស្សនកិច្ចការងារនៅលើកោះ Truong Sa នៅឆ្នាំ២០១៨

លោក Phan Thanh Sang ដែលរៀនជំនាញកសិកម្ម រុក្ខាកម្ម នៅមហាវិទ្យាល័យ Da Lat មានចំណេះដឹងជ្រៅជ្រះអំពីវិស័យកសិកម្ម និងការដាំដុះ។ មុននឹងទៅប្រជុំកោះ Truong Sa គាត់តែងតែឆ្ងល់ថា ប្រជុំកោះ Truong Sa ត្រូវការអ្វី ហើយខ្លួនឯងអាចធ្វើអីសម្រាប់ប្រជុំកោះ Truong Sa? ចាប់តាំងពីពេលនោះមក គាត់បានស្វែងយល់ និងស្រាវជ្រាវពីការដាំបន្លែដោយសន្សំសំចៃទឹក រួមទាំងការដាំផ្កាអ័រគីដេឲ្យសមស្របជាមួយអាកាសធាតុ និងលក្ខណៈដីធ្លីនៅលើកោះ។ បន្ទាប់មក គាត់បានណែនាំកម្មាភិបាល និងកងទ័ពនៅលើកោះពីការថែទាំផ្កាអ័រគីដេ និងការដាំបន្លែក្នុងផ្ទះឲ្យបានត្រឹមត្រូវ។

leftcenterrightdel
លោក Phan Thanh Sang ណែនាំកម្មាភិបាល និងកងទ័ពនៅស្ថានីយ៍អណ្តូង DK1/17 ពីការថែទាំផ្កាអ័រគីដេ

លោក Phan Thanh Sang បានឲ្យដឹងថា គាត់នឹងបន្តបញ្ជូនផ្កាអ័រគីដេ ជូនដល់កោះ Truong Sa និងស្ថានីយ៍  DK1 ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ដែលបង្ហាញពីមនោសញ្ចេតនាដ៏ពិសិដ្ឋពីតំបន់ដែនដី ជូនចំពោះតំបន់កោះសមុទ្រ៕

បកប្រែដោយ Huyen Trang