ប៉ុន្មានឆ្នាំកន្លងមកនេះ កងកម្លាំងប្រដាប់អាវុធខេត្ដ An Giang បានបុរេសកម្មក្នុងការផ្ដល់ប្រឹក្សា និងលើកសំណើរទៅគណៈកម្មាធិការបក្សខេត្ដ និងបញ្ជាការដ្ឋានយោធភូមិភាគទី៩ ស្ដីពីការកសាងកងសេនាជនប្រចាំនៅតំបន់ព្រំដែនគោក ដែលក្នុងនោះត្រូវធានានូវចំនួន និងគុណភាពហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ជីវភាពរស់នៅ ក៏ដូចជាការហ្វឹកហ្វឺន។ ទីស្នាក់ការនៃកងសេនាជនប្រចាំនៅតំបន់ព្រំដែននិងប៉ុស្ដិ៍ប្រយុទ្ធបានឆ្លើយតបតម្រូវការអនុវត្ដភារកិច្ច។ ទន្ទឹមនឹងនេះ អង្គភាពនានានៅគ្រប់ជាន់ថ្នាក់ត្រូវសហការជាមួយកងទ័ពការពារព្រំដែន ដើម្បីកសាងផែនការទាំងឡាយដូចជាយាមល្បាតការពារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងតំបន់និងសន្ដិសុខតាមបណ្ដោយព្រំដែន។

leftcenterrightdel
ថ្នាក់ដឹកនាំអគ្គសេនាធិការដ្ឋានជួបជាមួយកម្មាភិបាល និងយុទ្ធជននៅក្នុងប៉ុស្ដិ៍សេនាជន Chac Ry សង្កាត់ Vinh Nguon ទីក្រុង Chau Doc ខេត្ដ An Giang

លោកឧត្ដមសេនីយ៍ឯក Nguyen Phuong Nam បានស្នើឲ្យអង្គភាពយោធានៅតំបន់នានាត្រូវស្រាវជ្រាវ និងអនុវត្ដតាមខេត្ដ An Giang ដែលសមស្របជាមួយលក្ខណៈពិសេសនៃតំបន់ព្រំដែនគោក។ អង្គភាពយោធាត្រូវបន្ដផ្ដល់ប្រឹក្សាជូនគណៈកម្មាធិការបក្ស អាជ្ញាធរដែនដី និងមូលដ្ធាន ស្ដីពីការបំពេញភារកិច្ចយោធានៅតំបន់ និងយកចិត្ដទុកដាក់ដល់ការកសាងកងសេនាជនឲ្យបានរឹងមាំ ជាពិសេសគឺកងកម្លាំងប្រចាំនៅតំបន់ព្រំដែន៕

បកប្រែដោយ Pham Diep