កម្មវិធីសហការនេះមានបំណងពង្រីកឧត្តមភាពរបស់អង្គភាពទាំងពីរ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការបំពេញល្អភារកិច្ចនយោបាយរបស់អង្គភាពទាំងពីរ។ បញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញនឹងបង្កលក្ខណៈងាយស្រួលឲ្យកម្មាភិបាល អ្នកកាសែតរបស់កាសែតកងទ័ពប្រជាជនក្នុងការយកព័ត៌មានដើម្បីឧទ្ទេសនាមអំពីភារកិច្ចរបស់បញ្ជាការដ្ឋានការពារវិមានតម្កល់សព និងការរៀបចំសកម្មភាពរំលឹកគុណលោកប្រធានហូជីមិញ កម្មវិធីសិល្បៈជំនួបសំណេះសំណាលជាដើមអំពីជីវប្រវត្តិ បុព្វហេតុបដិវត្តន៍ សតិអារម្មណ៍ និងគំរូសីលធម៌នៃលោកប្រធានហូជីមិញ។ល។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំកាសែតកងទ័ពប្រជាជនវៀតណាមចុះហត្ថលេខាលើកម្មវិធីសហការ

កាសែតកងទ័ពប្រជាជននឹងឃោសនាអំពីភារកិច្ចនយោបាយរបស់បញ្ជាការដ្ឋានការពារវិមានតម្កល់សព អំពីប្រពៃណី រូបភាពនៃកម្មាភិបាល យុទ្ធជននៃកងទ័ពលោកអ៊ំហូនៅវិមានតម្កល់សពលោកប្រធានហូជីមិញ  ពង្រីកអត្ថន័យនយោបាយ វប្បធម៌របស់វិមានតម្កល់សព មណ្ឌលកេរិ៍្តដំណែល K9 ក្នុងដំណាក់កាលថ្មី។ល។

ខ្លឹមសារសំខាន់ក្នុងកម្មវិធីសហការនៅឆ្នាំ២០១៩ រវាងអង្គភាពទាំងពីរឃោសនាអំពីភារកិច្ចរក្សា និងការពារសពលោកប្រធានហូជីមិញក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក បូកសរុប ៥០ ឆ្នាំនៃការងាររក្សា និងការពារសពលោកប្រធានហូជីមិញ ព្រមទាំងសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធរៀបចំកម្មវិធីសិល្បៈឧទ្ទិសជូនលោកប្រធានហូជីមិញផងដែរ។ល៕

បកប្រែដោយ Thuy Anh