leftcenterrightdel
ពិធីគោរពកំពង់ផែនៃនាវា​ ០១២

 

គណៈប្រតិភូនាវាលេខ ០១២ ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Cong Son អនុប្រធានគណៈកម្មាធិការបក្សតំបន់លេខ ៤ កងទ័ពជើងទឹកវៀតណាម។ តាមការគ្រោងទុក នៅប្រទេសម៉ាឡេស៊ី គណៈប្រតិភូនាវាលេខ ០១២ នឹងចូលរួមរាល់សកម្មភាពក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៌ LIMA 2019 និងចូលរួមការក្បួនដង្ហែនាវានៅ  Langkawi និងហាត់សមនៅតំបន់ភាគខាងជើងនៃតំបន់សមុទ្រម៉ាឡាកា។

leftcenterrightdel
លោកវរសេនីយ៍ត្រី Do Hai Long នាវិកនាយកនាវា ០១២  គោរពជូនប្រធានគណៈប្រតិភូមុនពេលចេញដំណើរ

 

នៅប្រទេសមីយ៉ាន់ម៉ា គណៈប្រតិភូនាវាលេខ ០១២ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកំពង់ផែ Tanin Tharyi ខេត្ដ Mergui ប្រទេសមីយ៉ាន់ម៉ា និងអញ្ជើញទៅជួបសំដែងការគួរសមជាមួយអាជ្ញាធរខេត្ដ Mergui និងបញ្ជាការដ្ឋានតំបន់ Tanin Tharyi នៃកងទ័ពជើងទឹកមីយ៉ានម៉ា។

ក្នុងការធ្វើដំណើរតាមសមុទ្រ នាវាលេខ ០១២ បានរួមបញ្ចូលនឹងការអនុវត្ដភារកិច្ចដូចជាការហ្វឹកហ្វឺន និងការល្បាតតាមភាគខាងត្បូងនៃតំបន់សមុទ្រម៉ាឡាកា សមុទ្រ Andaman - មហាសមុទ្រឥណ្ឌា និងពិនិត្យស្ថានភាពអាវុធ និងលើកកម្ពស់សមត្ថភាពបញ្ជាការ និងការត្រៀមប្រយុទ្ធជាស្រេចតាមសមុទ្ររបស់កម្មាភិបាលលើនាវា។

ការចាត់បញ្ជូននាវា ០១២ ទៅចូលរួមពិព័រណ៍ LIMA 2019 និងបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាលើកនេះ បានបង្ហាញការប្តេជ្ញាចិត្តនិងទស្សនៈមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋ និងកងទ័ពក្នុងការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលរួមចំណែកក្នុងការធានាសន្តិសុខ សុវត្ថិភាពនៃការធ្វើនាវាចរណ៍ក្នុងតំបន់និងនៅលើពិភពលោក ព្រមទាំងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្ដិការមិត្ដភាពជាមួយកងទ័ពនៃបណ្ដាប្រទេសអាស៊ាន និងកងទ័ពជើងទឹកនៃបណ្ដាប្រទេសក្នុងតំបន់ផងដែរ៕

បកប្រែដោយ Pham Diep