មុន និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០១៩ ក្រសួងការពារប្រទេសវៀតណាមបញ្ជាឲ្យកងទ័ពទាំងមូលអនុវត្ដយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីសម្រេចចិត្ត សេចក្តីណែនាំស្តីពីការត្រៀមខ្លួនប្រយុទ្ធ និងការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិពោរពេញទៅដោយ​ក្តីសប្បាយរីករាយ សុវត្ថិភាព និងសន្សំសំចៃ។

leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich សន្និដ្ឋានក្នុងកិច្ចប្រជុំនាដើមឆ្នាំប្រពៃណីជាតិ ២០១៩

តាងនាមឲ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បានកោតសរសើរ និងទទួលស្គាល់នូវលទ្ធផលដែលកងទ័ពទាំងមូលសម្រេចបានមុន និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០១៩​។ លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បានសង្កត់ធ្ងន់ថា ក្នុងពេលកន្លងមក ជាពិសេសនៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ២០១៩ កម្មាភិបាល យុទ្ធជនក្នុងកងទ័ពទាំងមូលបានបង្ហាញពីសាមគ្គីភាព ប្ដេជ្ញាចិត្ដ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ត្រៀមខ្លួនប្រយុទ្ធ ជៀសវាងបញ្ហាកើតឡើងជាយថាហេតុ ហើយរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិសម្រាប់កងទ័ពទាំងមូលដោយក្តីសប្បាយរីករាយ។ នេះគឺជាមូលដ្ឋានសំខាន់ៗដើម្បីកងទ័ពទាំងមូលទទួលបានលទ្ធផលល្អក្នុងឆ្នាំ ២០១៩។

លោករដ្ឋមន្ដ្រីការពារប្រទេសបានស្នើឲ្យអង្គភាព ស្ថាប័ននានាត្រូវអនុវត្ដភារកិច្ចតាមផែនការក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ  ទន្ទឹមនឹងនោះគណៈកម្មាធិការបក្ស មេបញ្ជាការនៅគ្រប់ជាន់ថ្នាក់ត្រូវធ្វើជ្រួតជ្រាប ប្ដេជ្ញាចិត្ដអនុវត្ដភារកិច្ចសំខាន់ៗចំនួន ៩ ដែលគណៈកម្មាធិការបក្សយោធាមជ្ឈិមបានកំណត់សម្រាប់ឆ្នាំ ២០១៩ ព្រមទាំងម្ចាស់ការក្ដាប់ឲ្យបានជាប់នូវស្ថានការណ៍នៅមូលដ្ឋានទាំងផ្លូវគោក ផ្លូវអាកាសណ៍ សមុទ្រ និងដោះស្រាយឲ្យទាន់ពេលវេលានូវរាល់ស្ថានការណ៍ផងដែរ៕

បកប្រែដោយ Pham Diep