ក្នុងឱកាសនេះ ជំនួសមុខក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia បានអបអរសាទរលោកឯកអគ្គរដ្ឋទូតនិងអនុព័ន្ធការពារជាតិ ព្រមទាំងពាំនាំការអបអរសាទរជូនចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិឡាវនិងកម្មាភិបាល យុទ្ធជនទាំងឡាយផងដែរ។ លោកបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមចងចាំជានិច្ចនូវការគាំទ្រ និងការជួយឧបត្ថម្ភពីបក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវក្នុងការតស៊ូដើម្បីដណ្តើមឯករាជ្យជាតិ ឯកភាពជាតិ ក៏ដូចជាការកសាងប្រទេសជាតិនាបច្ចុប្បន្ននេះ។ លោកបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភមួយក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។  ហើយក្រោមការដឹកនាំរបស់ក្រសួងការពារជាតិទាំងពីរក្នុងរយៈពេលកន្លងមក ស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរបានសហការលើវិស័យការពារជាតិប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Trong Nghia អបអរសាទរឯកអគ្គរដ្ឋទូតលោក Thongsavanh Phomvihane

រីឯឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Thongsavanh Phomvihane បានអះអាងថា ការជួយឧបត្ថម្ភពីបក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម រួមចំណែកដល់ការអភិវឌ្ឍរបស់កងទ័ពប្រជាជនឡាវ។ លោកក៏បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវតែធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីអភិវឌ្ឍ និងរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរសម្រាប់ជំនាន់ក្រោយៗ៕

បកប្រែដោយ Huyen Trang