leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Nguyen Van Duc ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន

នាពេលកន្លងមក គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្ត និងផែនការនានា របស់បក្ស រដ្ឋ និងរដ្ឋសភា ហើយបានកសាង និងអនុវត្តគម្រោង និងផែនការនានាអំពីការកសាងកងកម្លាំងនៃកងទ័ពប្រជាជនវៀតណាម។

នៅឯសន្និសីទសារព័ត៌មាននេះ ក្រសួងការពារប្រទេសក៏បានជូនដំណឹងអំពីលទ្ធផលល្អនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកពេទ្យយោធានៅឆ្នាំ២០១៨។ ក្នុងឆ្នាំ ២០១៨ ផ្នែកពេទ្យយោធាវៀតណាមបានសហការប្រកបដោយប្រសិទ្ធភាពជាមួយផ្នែកពេទ្យយោធាចិន​ ជប៉ុន គុយបា បារាំង និងបណ្តាប្រទេសអាស៊ាន។ ក្នុងនោះ មានកិច្ចសហប្រតិបត្តិការថ្មីជាច្រើនដែលត្រូវបានអនុវត្តជាលើកដំបូង។ ជាពិសេស នាថ្ងៃទី ១ ខែតុលា ឆ្នាំ ២០១៨ កងពេទ្យកម្រិត២ លេខ១ បានចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ​ស៊ូដង់ខាងត្បូង។ គិតមកដល់ពេលនេះ កងពេទ្យកំរិត២ លេខ១ ពិនិត្យ និងព្យាបាលអ្នកជំងឺបានជាង១០០នាក់ហើយដែរ៕

បកប្រែដោយ Duy Hoan