នៅឯជំនួបនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានជម្រាបជូនលោក Le Kha Phieu អំពីសមិទ្ធផលនានាក្នុងការអនុវត្តភារកិច្ចរបស់កងទ័ពទាំងមូលនៅឆ្នាំ ២០១៨ និងផែនការ ភារកិច្ចសំខាន់ៗ នៅឆ្នាំ២០១៩។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានជូនពរលោក Le Kha Phieu ទទួលបាននូវសុខភាពល្អបរិបូរ និងមានការរួមមតិយោបល់ឲ្យទាន់ពេលវេលាដល់​គណៈកម្មការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសលើវិស័យយោធា ការពារជាតិ និងការកសាងកងទ័ពបដិវត្តន៍មានរបៀបរៀបរយ។

leftcenterrightdel
លោកនាយ​ឧត្តមសេនីយ៍ Ngo Xuan Lich បានប្រគល់ផ្ការជូនលោក Le Kha Phieu

leftcenterrightdel
លោកអតីតអគ្គលេខាបក្ស  Le Kha Phieu សំណេះសំណាលជាមួយលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich

leftcenterrightdel
លោកនាយ​ឧត្តមសេនីយ៍ Ngo Xuan Lich និងគណៈប្រតិភូ ថតរូបជាមួយលោកអតីតអគ្គលេខាបក្ស Le Kha Phieu

លោកអតីតអគ្គលេខាបក្ស Le Kha Phieu បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ និងការលើកទឹកចិត្តពី​សំ​ណាក់​គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពាប្រទេស និងលោករដ្ឋមន្ត្រីក្រសួងការពារប្រទេស។ លោកអតីតអគ្គលេខាបក្ស Le Kha Phieu បានសម្តែងនូវការជឿទុកចិត្តទៅលើជួរកម្មាភិបាល ថ្នាក់ដឹក បញ្ជាការ ក្នុងកងទ័ពនាបច្ចុប្បន្ននេះ។ លោករំពឹងថា កងទ័ពទាំងមូលនឹងបន្តរក្សាចំណងសាមគ្គីភាព ឯកភាពគ្នា កសាងគណៈកម្មាធិការបក្សកងទ័ពស្អាតស្អំ និងរឹងមាំ លើកពស់សមត្ថភាព សម្រេចបានល្អនូវគ្រប់ភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ឲ្យ៕

បកប្រែដោយ Duy Hoan