លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ប្រធានអនុគណៈកម្មការវៀតណាមបានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។ អញ្ជើញចូលរួមកិច្ចប្រជុំនៅមានថ្នាក់ដឹកនាំនៃស្ថាប័នសមត្ថកិច្ចនានានៃក្រសួងការពារប្រទេសវៀតណាម និងតំណាងនៃបណ្តាស្ថាប័ន ក្រសួងមជ្ឈិមទៀតផង។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Nguyen Chi Vinh មានប្រសាសន៍ក្នុងកិច្ចប្រជុំ

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Nguyen Chi Vinh សង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៨ ទោះបីជាជួបប្រទះនឹងការលំបាកជាច្រើនក្តី ប៉ុន្តែមជ្ឈមណ្ឌលត្រូពិចវៀតណាម - សហព័ន្ធរុស្ស៊ីបានសហការជាមួយរុស្ស៊ី និងស្ថាប័ន អង្គភាពក្នុងនិងក្រៅកងទ័ព ដើម្បីដោះស្រាយឲ្យទាន់វេលានូវបញ្ហានានា និងបំពេញល្អភារកិច្ចដែលបានប្រគល់ដោយក្រសួងការពារប្រទេស និងរដ្ឋវៀតណាម។

លោក Nguyen Chi Vinh ស្នើឲ្យមជ្ឈមណ្ឌលត្រូពិចវៀតណាម - សហព័ន្ធរុស្ស៊ីបន្តអនុវត្តត្រឹមត្រូវមាគ៌ា ទស្សនៈ និងការដឹកនាំរបស់បក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសវៀតណាមស្ដីពីការអភិវឌ្ឍវិទ្យាសាស្រ្តបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចាប់យកសក្តានុពលរបស់ភាគីរុស្ស៊ី កម្លាំង និងបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការរបស់វៀតណាម ពង្រីកវិស័យដែលមជ្ឈមណ្ឌលមានឧត្តមភាព កសាង និងអភិវឌ្ឍមជ្ឈមណ្ឌលស្របនឹងសំណូមពរថ្មី ឆ្លើយតបនឹងផលប្រយោជន៍របស់វៀតណាមនិងរុស្ស៊ី៕

ប្រែដោយ Thuy Anh