នាពេលកន្លងមក កងទ័ពទាំងមូលអនុវត្តបានល្អនូវភារកិច្ចហ្វឹកហ្វឺន ត្រៀមប្រយុទ្ធជាស្រេច ធានាបានល្អការយាមល្បាត ក្តាប់បានជាប់នូវស្ថានភាពទាំងលើដែនអាកាស និងលើដីគោក និងលើលម្ហសមុទ្រ។ អង្គភាពទាំងអស់បានរៀចចំការធ្វើសមយុទ្ធថ្នាក់យុទ្ធវិធី ធានាបានគុណភាព សម្រេចបានគោលដៅដែលបានដាក់ចេញ និងធានាសុវត្តិភាព។ ការគ្រប់គ្រង ការគោរពវិន័យ និងការកសាងអង្គភាពមានរបៀបរៀបរយបន្តបានរក្សាយ៉ាងរឹងមាំ។ គណកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសអនុវត្តបានល្អនូវការងារសេនាធិការជូនបក្ស រដ្ឋ និងដោះស្រាយបានល្អចំពោះរាល់ករណីដែលកើតមានឡើងជាយថាហេតុ រួមចំណែកក្នុងការរក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ធ្វើជាអធិបតីអង្គប្រជុំ

កងទ័ពទាំងមូលធ្វើបានល្អនូវការការងារគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសគឺការដោះស្រាយផលវិបាកដែលបង្កឡើងដោយព្យុះទី៤ ដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់ភូមិភាគខាងជើង និងភូមិភាគកណ្តាល។ ទន្ទឹមនឹងនោះ អង្គភាពមួយចំនួននៃយោធភូមិភាគទី៥បានចាត់បញ្ជូនកម្មាភិបាល យុទ្ធជន រួមនឹងមធ្យោបាយ និងថ្នាំពេទ្យទៅជួយប្រជាជនឡាវដោះស្រាយផលវិបាកដោយឧប្បត្តិហេតុបាក់ទំនប់វារីអគ្គីសនីនៅខេត្ត Attapeu រួមចំណែកដល់ការរក្សាទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេសរវាងប្រទេសទាំងពីរវៀតណាម និងឡាវ។

មានប្រសាស៍ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានថ្លែងថា នៅខែកញ្ញា ឆ្នាំ២០១៨ អង្គភាពទាំងអស់ត្រូវបន្តអនុវត្តឲ្យបានល្អនូវភារកិច្ចហ្វឹកហ្វឺន ត្រៀមប្រយុទ្ធជាស្រេច។ អនុវត្តបានល្អការងារចលនាមហាជន ក្តាប់ឲ្យជាប់នូវស្ថានភាពភូមិសាស្ត្រ ដោះស្រាយបានល្អចំពោះរាល់ករណីដែលកើតឡើងនៅមូលដ្ឋាន រក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។ ការធ្វើសមយុទ្ធត្រូវរៀបចំឲ្យបានម៉ត់ចត់ ប្រកបដោយគុណភាព និងសុវត្តិភាព។ ហើយបន្តអនុវត្តបានល្អនូវភារកិច្ចការទូតការពារជាតិ រួមចំណែកលើកកំពស់កិត្យានុភាពរបស់កងទ័ព និងប្រទេសជាតិ៕

បកប្រែដោយ Duy Hoan