ក្នុងកិច្ចប្រជុំនេះ បណ្ដាស្ថាប័ន អង្គភាពបានរាយការណ៍អំពីការត្រៀមរៀបចំកម្មវិធី “ព្រំដែនពោរពេញទៅដោយទំនាក់ទំនងមិត្តភាព” លើកទី៣។

leftcenterrightdel
លោក Nguyen Trong Nghia មានប្រសាសន៍ក្នុងកិច្ចប្រជុំ

យោងតាមគម្រោងកម្មវិធី “ព្រំដែនពោរពេញទៅដោយទំនាក់ទំនងមិត្តភាព” លើកទី៣ នឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ សីហា ឆ្នាំ២០១៨ ដោយមានការចូលរួមពីកងទ័ពការពារព្រំដែននៃប្រទេសចំនួន ៦ គឺ វៀតណាម ចិន ឡាវ កម្ពុជា ថៃនិងមីយ៉ាន់ម៉ា។ ជាពិសេសកម្មវិធីសិល្បៈនឹងរៀបចំនាម៉ោង២០ និង ១០ នាទី នៅថ្ងៃ២៥ សីហា។

លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា “ព្រំដែនពោរពេញទៅដោយទំនាក់ទំនងមិត្តភាព” លើកទី៣ រួមចំណែករឹតបន្តឹងចំណងសាមគ្គីភាព កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរវាងវៀតណាមជាមួយប្រទេសជិតខាង ព្រមទាំងជួយប្រជាជន កម្មាភិបាល និងយុទ្ធជនលើកកំពស់ការយល់ដឹងអំពីមាគ៌ាទាក់ទងបរទេសលើវិស័យការពារជាតិរបស់បក្ស រដ្ឋ និងកងទ័ពវៀតណាមនៅសម័យថ្មី។ លោកក៏ស្នើឲ្យសមាជិកនៃគណៈកម្មការចាត់តាំងកម្មវិធី និងស្ថាប័នពាក់ព័ន្ធនានាពង្រីកការទទួលខុសត្រូវ និងសហការយ៉ាងជិតស្និទ្ធជាមួួយគ្នាដើម្បីកម្មវិធីប្រកបដោយជោគជ័យ៕

បកប្រែដោយ Thuy Anh