ការផ្សព្វផ្សាយច្បាប់នេះ បានផ្តោតទៅលើខ្លឹមសារគោលចំនួន ៤ រួមមាន ការឧទ្ទេសនាមជាទូទៅអំពីគម្រោង "កាត់បន្ថយស្ថានភាពអាពាហ៍ពិពាហ៍មុនអាយុពេញវ័យ និងអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតជិត ដែលកើតមានឡើងនៅតំបន់ជនជាតិភាគតិច ក្នុងដំណាក់កាល ២០១៥-២០២៥"; ការកំណត់ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន វៀតណាម - កម្ពុជា និងការពង្រីកតួនាទីរបស់ជនរួមជាតិភាគតិចក្នុងការការពារសន្តិសុខ ការពារជាតិនៅតំបន់ព្រំដែនខេត្ត An Giang; ការផ្លាស់ប្តូររចនាសម្ព័ន្ឋសេដ្ឋកិច្ចកសិកម្ម ជនបទ និងផ្លាស់ប្តូររចនាសម្ព័ន្ឋដំណាំដាំដុះ និងសត្វពាហណតាមទិសដៅផលិតទំនិញផ្សាភ្ជាប់នឹងទីផ្សារ និងការអភិវឌ្ឍសិប្បកម្មជាប្រពៃណីរបស់ជនរួមជាតិភាគតិចនៅខេត្ត An Giang; ការរក្សា និងពង្រីកតម្លៃវប្បធម៌ ប្រពៃណីរបស់ជនរួមជាតិភាគតិច។

leftcenterrightdel
កម្មាភិបាលកងទ័ពការពារព្រំដែនខេត្ត An Giang ផ្សព្វផ្សាយច្បាប់ស្តីពីព្រំដែនជាតិសម្រាប់ជនរួមជាតិភាគតិចនៅខេត្ត An Giang (រូបថត៖ bienphong.com.vn)

ខ្លឹមសារទាំងនេះមានសារៈសំខាន់ និងអត្ថន័យជាក់ស្តែងចំពោះជនរួមជាតិភាគតិចនៅខេត្ត An Giang  ដោយជួយគេលើកកំពស់ការយល់ដឹង និងគោរពច្បាប់ដើម្បីកាត់បន្ថយការល្មើសច្បាប់នៅតាមតំបន់ព្រំដែន៕

បកប្រែដោយ Thuy Anh