leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក To Lam រដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាមបានទទួលជួបលោកនាយឧត្ដមសេនីយ៍ WanlopRugsanaoh អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្ដិសុខជាតិថៃ (រូបថត៖ cand.com.vn)

 

ថ្លែងក្នុងជំនួបនេះ លោក To Lam បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្ដិការរវាងវៀតណាមនិងថៃនិយាយរួម និងក្រសួងនគរបាលវៀតណាមនិងក្រុមប្រឹក្សាសន្ដិសុខជាតិថៃនិយាយដោយឡែកកាន់តែពង្រឹងនិងពង្រីកក្នុងរយៈពេលកន្លងមក។ ព្រមទាំងលោករដ្ឋមន្ដ្រីសង្ឃឹមថា ភាគីទាំងពីរបន្ដបង្កើនទំនាក់ទំនងសហប្រតិបត្ដិការលើវិស័យនយោបាយ សន្ដិសុខ ផ្លាស់ប្ដូរព័ត៌មាន ចែករំលែកបទពិសោធន៍ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មជាពិសេសឧក្រិដ្ឋកម្មឆ្លងដែនភេរវកម្មនិយម ការជួញដូរគ្រឿង ញៀន ជួញដូរមនុស្សធានាសន្តិសុខនិងសុវត្ថិភាពសម្រាប់ស្ថាប័នតំណាងការទូត រួមចំណែកក្នុងការរក្សាសន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្ដិការនិងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ាន និងនៅលើពិភពលោក។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក To Lam រដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាមថតរូបជាអនុស្សាវរីយ៍ជាមួួយគណៈប្រតិភូ (រូបថត៖ cand.com.vn)

 

អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃលោក WanlopRugsanaoh បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាដ៏ល្អប្រសើរដែលក្រសួងនគរបាល និងរដ្ឋមន្រ្តីក្រសួងនគរបាលបានផ្ដល់ជូនគណៈប្រតិភូ ព្រមទាំងលោកសង្ឃឹមថា  ក្រសួងនគរបាលវៀតណាមនិងក្រុមប្រឹក្សាសន្តិសុខជាតិថៃបន្តពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀត ដើម្បីរួមចំណែកដល់ទំនាក់ទំនងសហប្រតិបត្ដិការ និងមិត្តភាពរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Thanh Cong