គិតដល់ម៉ោង ១០ ថ្ងៃទី ២១ កក្កដា ភ្លៀងទឹកជំនន់នៅខេត្ត Son La, Lao Cai, Yen Bai, Tuyen Quang និង Phu Tho បានបណ្ដាលឲ្យមនុស្សស្លាប់និងបាត់ខ្លួនចំនួន ២៨ នាក់ រងរបួស ១០ នាក់ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីទ្រព្យសម្បត្តិរបស់រដ្ឋនិងប្រជាជន។

ក្នុងស្ថានភាពនោះ យោធភូមភាគទី ២ បានប្រមូលកម្មាភិបាល យុទ្ធជនចំនួន ៤,០៤២ នាក់នៃកងកម្លាំងប្រដាប់អាវុធខេត្ដ Phu Tho; Yen Bai; Son La​​​​​ និងកងពលធំលេខ ៣១៦; កងពលធំលេខ ៣៥៥; កងពលតូចលេខ ៥៤៣ និង២៩៧ រួមទាំងមធ្យោបាយ កាណូត អាវពោងជាច្រើនចូលរួមការស្វែករក និងសង្គ្រោះ។ យោធភូមិភាគទី ២ បានរកឃើញអ្នកស្លាប់ចំនួន ៣ នាក់ និងជួយផ្លាស់ទីលំនៅជាង ១,០០០គ្រួសារមកកាន់កន្លែងសុវត្ថិភាព។  បច្ចុប្បន្ននេះ កងកំលាំងទាំង ១០០% នៅតែប្រចាំការ ២៤/២៤ ម៉ោងនៅគ្រប់ទីកន្លែងរងការទឹកជំនន់ និងបន្តជួយគ្រួសារទាំងនេះជួសជុលលំនៅដ្ឋានជាដើម។ កាសែតកងទ័ពប្រជាជនអនឡាញសូមផ្សាយពីរូបភាពមួយចំនួននៃកងយោធភូមិភាគទី ២ ជួយប្រជាជនជំនះពុះពារផលវិបាកដោយសារទឹកជំនន់។

leftcenterrightdel
កម្មាភិបាល យុទ្ធជននៃកងពលធំលេខ ៣១៦ ជួយបញ្ជូនស្បៀងអាហារដល់ប្រជាជននៅភូមិ Muoi ឃុំ Son Luong ស្រុក Van Chan ខេត្ដ Yen Bai
leftcenterrightdel
មីរាប់រាយកេសត្រូវបានប្រមូលនៅតាមកន្លែងដែលរងគ្រោះដោយទឹកជំនន់ ដើម្បីផ្គត់ផ្គង់ដល់ប្រជាជន
leftcenterrightdel
កងកម្លាំងឆ្លងកាត់ស្ទឹង Nam Muoi, ភូមិ Muoi, ឃុំ Son Luong ស្រុក Van Chan, ខេត្ដ  Yen Bai ជួយប្រជាជនចេញពីកន្លែងគ្រោះថ្នាក់
leftcenterrightdel
លោក Bui Minh Chau ប្រធានគណៈកម្មាធិការប្រជាជនខេត្ដ Phu Tho និងថ្នាក់ដឹកនាំយោធភូមិភាគទី ២ ដឹកនាំបញ្ជាឲ្យកងកម្លាំងជួយប្រជាជនជំនះពុះពារផលវិបាកដោយសារគ្រោះធម្មជាតិ
leftcenterrightdel
លោកឧត្ដមសេនីយ៍ Nguyen Hong Thai មេបញ្ជាការរងយោធភូមភាគទី ២ ចាត់វិធានការសង្គ្រោះថ្នាក់ដឹកនាំនៅស្រុក Thanh Son
leftcenterrightdel
លោក Do Duc Duy ប្រធានគណៈកម្មាធិការប្រជាជនខេត្ដ Yen Bai និងប្រធានស្នងការនយោបាយនៃយោធភូមិភាគទី ២ ដឹកនាំបញ្ជារក្នុងការសង្គ្រោះ
leftcenterrightdel
ថ្នាក់ដឹកនាំខេត្ដ Yen Bai និងស្ថាប័ននានាដឹកនាំបញ្ជារក្នុងការជំនះពុះពារផលវិបាកដោយសារគ្រោះធម្មជាតិ
leftcenterrightdel
យុទ្ធជននៅកងវរសេនាធំលេខ ៩៨ កងពលធំលេខ ៣១៦ ជួយប្រជាជនជញ្ជូនទ្រព្យសម្បត្តិចេញពីតំបន់គ្រោះថ្នាក់
leftcenterrightdel
 
leftcenterrightdel
កងកម្លាំងចូលរួមសម្អាតផ្ទះបន្ទាប់ពីរងទឹកជំនន់
leftcenterrightdel
 
leftcenterrightdel
 
leftcenterrightdel
កងកម្លាំងខិតខំជួយប្រជាជនស្ដារឡើងវិញជីវភាពរស់នៅ
leftcenterrightdel
កងកម្លាំងសេនាជននៅឃុំ Son Luong ស្រុក Van Chan, ខេត្ដ  Yen Bai មានវត្ដមានទាន់ពេលដើម្បីជួយប្រជាជនបញ្ជូនទ្រព្យសម្បត្តិចេញពីតំបន់គ្រោះថ្នាក់

បកប្រែដោយ Pham Diep