leftcenterrightdel
លោកឧត្តសេនីយ៍ឯក Tran Don បានទទួលជួបគណៈប្រតិភូយោធាឡាវដឹកនាំដោយ           លោកវរសេនីយ៍ឯក Sisavan Kommamuo

ក្នុងជំនួបភាគីទាំងពីរបានយល់ព្រមគ្នាវាយតំលៃថា ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារប្រទេសរវាងប្រទេសទាំងពីរវៀតណាម - ឡាវ កាន់តែជាក់ស្តែង និងស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពលើគ្រប់ជ្រុងជ្រោយ។ លោក Tran Don បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ការបង្កលក្ខណៈងាយស្រួលពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ ប្រជាជន និងកងទ័ពឡាវដែលបានជួយភាគីវៀតណាមក្នុងភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតិយុទ្ធជនពលីនៅឡាវ។

លោកវរសេនីយ៍ឯក Sisavan Kommamuo បានថ្លែងអំណរគុណចំពោះលោក Tran Don និងក្រសួងការពារប្រទេសវៀតណាមដែលបានបង្កលក្ខណងាយស្រួលដើម្បីផ្នែកហិរញ្ញវត្ថុយោធានៃប្រទេសទាំងពីរអាចសហការជាមួយ​គ្នាប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Minh Trung