leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បានជួបសំណេះសំណាលជាមួយកម្មាភិបាល និងយុទ្ធជន

 

នៅជំនួប លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បានស្ដាប់មេបញ្ជាការអង្គភាពរាយការណ៍អំពីស្ថានការណ៍អនុវត្ដភារកិច្ច ទន្ទឹមនឹងនោះលោកបានសួរសុខទុក្ខកម្មាភិបាល យុទ្ធជន និងត្រួតពិនិត្យអង្គភាពដោយផ្ទាល់។

មានការសន្និដ្ឋានក្នុងពេលធ្វើការនេះ លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich​ បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្ដភារកិច្ចដែលអង្គភាពសម្រេចបានក្នុងពេលកន្លងមក។ ព្រមទាំងលោករដ្ឋមន្ដ្រីស្នើឲ្យអង្គភាពបន្ដពង្រីកប្រពៃណី និងលទ្ធផលដែលសម្រេចបាន; កសាងឆន្ទៈនយោបាយ ការប្ដេជ្ញាចិត្ដឲ្យកម្មាភិបាល យុទ្ធជន សាមគ្គីភាព គោរពច្បាប់រដ្ឋ ច្បាប់កងទ័ព កសាងអង្គភាពឲ្យមានរឹងមាំ បក្សភាគស្អាតស្អំ និងបំពេញភារកិច្ចបានល្អដែលបានប្រគល់ជូន៕

បកប្រែដោយ Pham Diep