leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Luong Cuong ចុះត្រួតពិនិត្យកងពលធំលេខ ៥ យោធភូមិភាគទី ៧

ថ្នាក់ដឹកនាំអង្គភាពបានជម្រាបជូនក្រុមការងារអំពីលទ្ធផលនៃការអនុវត្ដភារកិច្ចឆ្នាំ២០១៧ និងប៉ុន្មានខែដើមឆ្នាំ ២០១៨។ អាស្រ័យ​ហេតុនេះ កងពលធំបានរក្សាការត្រៀមប្រយុទ្ធជាស្រេច សហការជាមួយបណ្ដាកងកម្លាំង និងអាជ្ញាធរដែនដីដោយក្ដាប់ជាប់ស្ថានការណ៍ រក្សាខ្ជាប់ខ្ជួនសន្ដិសុខ នយោបាយ សណ្ដាប់ធ្នាប់សង្គមក្នុងតំបន់។ ក្នុងឆ្នាំ ២០១៧ កន្លងទៅអង្គភាពបានរៀបចំការហ្វឹកហ្វឺនតាមផែនការ ការហ្វឹកហ្វឺនយុទ្ធជនថ្មីសម្រេចបានលទ្ធផលល្អ។ កងពលធំក៏បានអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពបក្ស នយោបាយ និងរៀបចំសកម្មភាពផ្សព្វផ្សាយព័ត៌មាន តម្រង់ទិសនូវសតិអារម្មណ៍ដល់កម្មាភិបាល យុទ្ធជនឲ្យមានរបៀបរៀបរយ និងប្រសិទ្ធភាព។

leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Luong Cuong ធ្វើការជាមួយកងពលធំលេខ ៥
leftcenterrightdel
លោកឧត្ដមសេនីយ៍ឯក Luong Cuong ថតរូបទុកជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំកងពលធំលេខ ៥

លោកឧត្ដមសេនីយ៍ឯក Luong Cuong វាយតំលៃខ្ពស់ចំពោះស្នាដៃដែលអង្គភាពសម្រេចបានក្នុងពេលកន្លងមក ជាពិសេសអង្គភាពតែងតែសាមគ្គី ឯកភាព និងសម្រេចភារកិច្ចដែលបានប្រគល់ឲ្យ។ លោកឧត្ដមសេនីយ៍ឯក Luong Cuong ក៏ស្នើឲ្យមេបញ្ជាការអង្គភាពបន្ដធ្វើឲ្យជ្រួតជ្រាប ក្ដាប់ជាប់ភារកិច្ចនយោបាយ ហើយនិងបន្ដលើកកម្ពស់គុណភាពហ្វឹកហ្វឺន ការត្រៀមប្រយុទ្ធ ការកសាងអង្គភាពយ៉ាងខ្លាំងក្លា។

ទន្ទឹមនឹងនោះ អង្គភាពចាប់អារម្មណ៍ដល់ការបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងកម្មាភិបាល និងយុទ្ធជន ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរដែនដី ដើម្បីអនុវត្ដឲ្យបានល្អនូវគោលមាគ៌ាការទូតរបស់បក្ស រដ្ឋ និងការដឹកនាំបញ្ជារបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស៕

បកប្រែដោយ Pham Diep