leftcenterrightdel
លោកឧត្ដមសេនីយ៍ត្រី Ngo Minh Tien ទទួលជួបលោក Harinder Sood

លោកឧត្ដមសេនីយ៍ត្រី Ngo Minh Tien បានឲ្យដឹងថា វៀតណាមមានបំណងចង់ចូលរួមសហប្រតិបត្ដិការជាមួយ TPP ដើម្បីលើកកម្ពស់សមត្ថភាព ក៏ដូចជាចូលរួមយ៉ាងសកម្មថែមទៀតក្នុងបេសកកម្មរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិ។

រីឯលោក Harinder Sood សំដែងនូវការចាប់អារម្មណ៍ចំពោះការសន្យាខាងនយោបាយ ក៏ដូចជាការត្រៀមចូលរួមសកម្មភាពរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិរបស់វៀតណាម ព្រមទាំងលោកជឿជាក់ថា វៀតណាមមានលទ្ធភាពគ្រប់គ្រាន់ដើម្បីចូលរួម TPP។

គណៈប្រតិភូចំរុះនៃអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលជប៉ុនមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយ និងសំភារៈ ព្រមទាំងលទ្ធភាពហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលឲ្យកងវិស្វកម្ម ដើម្បីទៅចូលរួមសកម្មភាពរក្សាសន្ដិភាពនៃអង្គការសហប្រជាជាតិផងដែរ៕

បកប្រែដោយ Pham Diep