leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានចុះមកសួរសុខទុក្ខ និងធ្វើការជាមួយប្រភេទទ័ពជើងទឹក

ប្រភេទទ័ពជើងទឹកវៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសតិអារម្មណ៍របស់កម្មាភិបាល និងយុទ្ធជនក្នុងជួរកងទ័ពជើងទឹកទាំង មូល។  អង្គភាពទាំងឡាយបានលើកឡើងនូវវិធានការជាច្រើនដើម្បីលើកកម្ពស់គុណភាពក្នុងការហ្វឹកហ្វឺន ការគ្រប់គ្រងលើអាវុធយុទ្ធភ័ណ្ឌទំនើបៗ និងកម្លាំងប្រយុទ្ធដោយមិនឈប់ឈរឡើយ។ ប្រភេទទ័ពជើងទឹកបានគោរព រក្សាវិន័យកងទ័ពយ៉ាងម៉ឺងម៉ាត់ និងកសាងអង្គភាពឲ្យមានរបៀបរៀបរយសម្រេចបានភារកិច្ចទាំងអស់ប្រកបដោយជោគជ័យ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich និងថ្នាក់ដឹកនាំប្រភេទទ័ពជើងទឹកវៀតណាម

មានអនុសាសន៍ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងថា ថ្វីតែនៅប្រឈមមុខនឹងការលំបាកឧបសគ្គជាច្រើនក្តី តែកម្លាំងប្រភេទទ័ពជើងទឹកបានពង្រីកស្មារតីសាមគ្គី ភាពច្នៃប្រឌិតរបស់កម្មាភិបាល យុទ្ធជន ព្រមទាំងបានលើកទឹកចិត្តដល់កម្មាភិបាល យុទ្ធជនទាំងអស់ឲ្យខិតខំប្រឹងប្រែងឆ្លងកាត់គ្រប់ការលំបាក ដើម្បីបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឲ្យថ្នាក់ដឹកនាំត្រូវតែជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវរាល់បទបញ្ជា សេចក្តីសម្រេចចិត្តរបស់ថ្នាក់លើ និងចាត់តាំងការរៀបចំផែនការប្រកបដោយគុណភាព និងយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាលើការលើកកម្ពស់គុណភាពនៃកម្លាំងសរុបក្នុងការកសាងកម្លាំងកងទ័ពជើងទឹកប្រកបដោយទំនើប ចំណាន ត្រៀមទទួលភារកិច្ចទាំងអស់ជាស្រេច ហើយនិងស័ក្តសមជាកម្លាំងស្នូលក្នុងការកសាង និងការពារយ៉ាងរឹងមាំអធិបតេយ្យភាពនៃសមុទ្រ កោះដ៏ពិសិដ្ឋរបស់មាតុភូមិ៕

បកប្រែដោយ Minh Trung