leftcenterrightdel
កម្មាភិបាលនៅបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញ
ទទួលលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich

នាពេលកន្លងមក បញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញអនុវត្តន៍បានល្អនូវភារកិច្ចការពារ និងថែរក្សាសពលោកប្រធានហូជីមិញ ដូច្នេះហើយចំនួនភ្ញៀវជាតិ និងអន្តរជាតិបានមកទស្សនាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើងៗ

តាងនាមអោយក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះស្នាដៃដែលកម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធានហូជីមិញសម្រេចបានក្នុងការបំពេញភារកិច្ច​។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ដាំដើមឈើ
ទុកជាអនុស្សាវរីយ៍នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ K9

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានស្នើឲ្យបញ្ជាការដ្ឋានការពារវិមានតម្កល់សពលោកប្រធាន​ហូជីមិញ បន្តផ្សព្វផ្សាយអោយកម្មាភិបាល និងយុទ្ធជនអោយមានការយល់ដឹងកាន់តែស៊ីជ្រៅថែមទៀត និងខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា ដើម្បីអនុវត្តក្នុងការការពារ និងថែរក្សាសពលោកប្រធាន​ហូជីមិញអោយបានគង់វង់។ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធក្នុងការការពារសុវត្ថិភាពអោយកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ K9៕

បកប្រែដោយ Duy Hoan