leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Phuong Nam កំ​ពុង​ត្រួតពិនិត្យ
ផែន​ការ​ប្រយុទ្ធនៅ​ទី​បញ្ជាការ​ភៀសសឹក​នៃ​អង្គ​ទ័ព​លេខ​៤ (រូប​ថត៖baobinhduong.vn)

ក្រុមការងារបានត្រួតពិនិត្យទៅលើខ្លឹមសាមួយចំនួនដូចជា៖ ការ​ផ្លាស់ប្តូរពីស្ថានភាពធម្មតាទៅស្ថានភាពមានកំរិតខ្ពស់ ការចល័តកម្លាំង ការរៀបចំការធ្វើដំណើទ័ពពីទីបញ្ជាការទៅតំបន់ភៀសសឹក ការដាក់ពង្រាយកម្លាំង និង​ការប្រយុទ្ធនៅតំបន់ភៀសសឹក។ ដោយ​សារអង្គភាពអនុវត្ដបានល្អនូវការងារត្រៀមរៀបចំ ហេតុនេះហើយអង្គភាពទាំងឡាយនៃអង្គទ័ពលេខ ៤ សម្រេចបានល្អសម្រាប់ជំហាននិមួយៗក្នុងការផ្លាស់ប្តូរស្ថានភាពត្រៀមប្រយុទ្ធ។

ក្រោយការត្រួតពិនិត្យ លោកអនុប្រធានសេនាធិការបានវាយតំលៃខ្ពស់ចំពោះការគោរពតាមបទបញ្ជារបស់អគ្គសេនាធិការដ្ឋានក្នុងការអនុវត្តវិធានការត្រៀមប្រយុទ្ធរបស់អង្គភាព។ ក្នុងដំណើការផ្លាស់ប្តូរស្ថានភាពត្រៀមប្រយុទ្ធ អង្គទ័ពបានអនុវត្តយ៉ាងរហ័សរ និងសហការល្អរវាងមេបញ្ជាការ និងស្ថាប័នជំនាញ ឆ្លើយតបបានល្អនូវតម្រូវការនៃភារកិច្ច៕

បកប្រែដោយ Duy Hoan