leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានខេត្ត Hung Yen 

ក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានលើកសរសើរ និងវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលបញ្ជាការដ្ឋានខេត្ត Hung Yen សម្រេចបាននៅពេលកន្លងមក។ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ស្នើឲ្យគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធាខេត្ត Hung Yen នៅឆ្នាំ២០១៨ បន្តធ្វើសេនាធិការជូនដល់គណៈកម្មាធិការបក្ស អាជ្ញាធរក្នុងការដឹកនាំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពការងារការពារជាតិ និងតំបន់។ អនុវត្តយ៉ាងត្រឹមត្រូវការត្រៀមប្រយុទ្ធជាស្រេច បង្កើនការអប់រំ បំប៉នការយល់ដឹងអំពីការការពារជាតិ សន្តិសុខ ធ្វើល្អការជ្រើសរើសពលរដ្ឋចូលក្នុងជួរកងទ័ព។

នៅថ្ងៃដដែល លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានមកដាក់ផ្កា និងដាំដើមឈើទុកជាអនុស្សាវរីយ៍នៅស្ដូបលោកអគ្គលេខា  Nguyen Van Linh នៅទីក្រុង Hung Yen៕

បកប្រែដោយ Thuy Anh