leftcenterrightdel
ការប្រកួតវេចនំនៅសង្កាត់ Thoi An ខ័ណ្ឌ O Mon ទីក្រុង Can Tho

ឆ្នាំ២០១៨ នេះគឺជាឆ្នាំទី១០ ដែលបញ្ជាការដ្ឋានយោធាទីក្រុង Can Tho បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីតេតកងទ័ព - ប្រជាជន។ ភាពជោគជ័យរបស់សកម្មភាពនេះ ពង្រីកនៅខេត្ត និងទីក្រុងជាង១០ ក្នុងតំបន់ ហើយក្លាយទៅជាចលនាធំដោយយោធភូមិភាគទី៩។ តាមនោះ ក្នុងឱកាសចូលឆ្នាំថ្មី អង្គភាពកងទ័ពនានាបានសហការជាមួយគណៈកម្មការបក្ស អាជ្ញាធរដែនដី រៀបចំពិធីបុណ្យចូលឆ្នាំថ្មីតេតកងទ័ព - ប្រជាជន នៅតំបន់ដាច់ស្រយាល តំបន់មានជនជាតិភាគតិច កន្លែងដែលប្រជាជនបានជួយឧបត្ថម្ភកងទ័ពក្នុងសម័យតស៊ូអាណានិគមបារាំងប្រយុទ្ធចក្រពត្តិអាមេរិកសង្រ្គោះជាតិ។

លោកឧត្តមសេនីយ៍ត្រី Vu Cao Quan អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាទីក្រុង Can Tho ជាជនម្នាក់ក្នុងក្រុមអ្នកផ្តើមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីតេតកងទ័ព - ប្រជាជន។ លោកឧត្តមសេនីយ៍ត្រី Vu Cao Quan បានរំលឹកឡើងវិញថា៖ “ចាប់អារម្មណ៍គួរឲ្យចងចាំជាងគេគឺនៅឆ្នាំ១៩៦៨ កងទ័ពនិងប្រជាជនណាមបូជាមួយប្រទេសទាំងមូល បានរៀបចំការវាយប្រហារទូទៅនិងការក្រោកឈរឡើង។ ដើម្បីជួយកងទ័ពមានកម្លាំងចលករថែមទៀតសម្រាប់ការវាយប្រហារធំ ប្រជាជនក្នុងតំបន់បានរៀបចំបុណ្យចូលឆ្នាំថ្មីតេតមុនគេ។ ទោះបីបានជាបុណ្យចូលឆ្នាំតេតបានរៀបចំយ៉ាងសាម័ញ្ញ ប៉ុន្តែពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន។

leftcenterrightdel
រូបថតឧទាហរណ៍

ឆ្នាំនេះ ទីក្រុង Can Tho បានជ្រើសតាំងឃុំ Dong Thang ស្រុក Co Do ដើម្បីរៀបចំពិធីបុណ្យចូលឆ្នាំថ្មីតេតកងទ័ព - ប្រជាជន។  លោកវរសេនីយ៍ឯក Nguyen Thanh Duc ប្រធាននយោបាយបញ្ជាការដ្ឋានយោធាទីក្រុង Can Tho បានឲ្យដឹងថា៖ “ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីតេតកងទ័ព - ប្រជាជនរួមចំណែកអនុវត្តគោលនយោបាយសុខុមាលភាពសង្គម គោលនយោបាយតំបន់ខាងក្រោយសម្រាប់កងទ័ព ព្រមទាំងបំរើតម្រូវការខាងស្មារតីរបស់កម្មាភិបាល យុទ្ធជន និងប្រជាជននៅតំបន់មូលដ្ឋាន បង្កបរិយាកាសសប្បាយរីករាយ ពោរពេញទៅដោយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន អបអរសាទរការជោគជ័យក្នុងបុព្វហេតុផ្លាស់ថ្មីរបស់ប្រទេស និងអំណរបក្សដ៏រុងរឿង សួរស្ដីឆ្នាំថ្មី២០១៨”។

ក្នុងរយៈពេលជាង១០ ឆ្នាំដែលរៀបចំពិធីបុណ្យចូលឆ្នាំថ្មីតេតកងទ័ព - ប្រជាជន ផ្ទះរាប់ពាន់ខ្នងត្រូវបានប្រគល់ដល់គ្រួសារអ្នកមានគុណបំណាច់ គ្រួសារក្រីក្រ។ រួមជាមួយគ្នានេះ ស្ពាននិងផ្លូវរាប់រយបានសាងសង់ដោយយុទ្ធជនរបស់អង្គភាពនានា រួមចំណែកកសាងស្រុកកំណើតកាន់តែស្អាត និងវិបុលភាព។ ប្រជាជនបានហៅបណ្ដាស្ពាននិងផ្លូវនោះគឺជា “សំណង់នៃកងទ័ពនិងប្រជាជន”៕

បកប្រែដោយ Thuy Anh