អញ្ជើញចូលរួមមានអតីតថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំមកពីក្រសួងការពារប្រទេស ព្រមទាំងថ្នាក់ដឹកនាំមជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាម និងកម្មាភិបាលយោធាជាន់ខ្ពស់ដែលចូលនិវត្ដន៍ចំនួន ៧០០ នាក់នៅភាគខាងជើងផងដែរ។

leftcenterrightdel
លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich ថ្លែងក្នុងកិច្ចជំនួប
leftcenterrightdel
ទិដ្ឋភាពនៃកិច្ចជំនួប

នៅក្នុងជំនួបនេះ តាងនាមឲ្យគណៈកម្មាធិការបក្សយោធាមជ្ឈិម លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich ជូនដំណឹងអំពីស្ថានការណ៍ពិភពលោក តំបន់ និងក្នុងប្រទេស; ឧបាយកល និងរាល់សកម្មភាពបំផ្លិចបំផ្លាញរបស់បណ្ដាអនុភាពអមិត្ដ; លទ្ធផលនៃការកសាងវិស័យយោធាក្នុងប្រជាជន អនុវត្ដភាកិច្ចយោធា ការពារជាតិ និងកិច្ចការបរទេសផ្នែកយោធាឆ្នាំ ២០១៧; ព្យាករណ៍សភាពការណ៍ និងទិសដៅអនុវត្ដភារកិច្ចឆ្នាំ ២០១៨។ លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បញ្ជាក់ថា ក្នុងពេលកន្លងមក គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសតែងតែចាប់អារម្មណ៍ដល់បទពិសោធន៍ដ៏មានតំលៃរបស់កម្មាភិបាលចូលនិវត្ដន៍ដែលរួមចំណែកយ៉ាងសកម្មដល់បុព្វហេតុបដិវត្ដន៍របស់បក្ស និងការកសាងកងទ័ពឲ្យរឹងមាំ និងបំពេញភារកិច្ចរបស់បក្ស រដ្ឋ និងប្រជាជនដែលប្រគល់ជូន។ ទន្ទឹមនឹងនោះ កម្មាភិបាលយោធាជានខ្ពស់ទាំងឡាយនឹងជាគំរូល្អសម្រាប់ជំនាន់ក្រោយផងដែរ៕

បកប្រែដោយ Pham Diep