លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ប្រគល់ផ្កាជូនបញ្ជាការដ្ឋានប្រយុទ្ធតាមប្រព័ន្ធ​អីុន​ធឺណេត

បដិវត្ដន៍ឧស្សាហកម្មលើកទី៤ បានបើកចេញយុគសម័យថ្មីដោយមានទាំងកាលានុវត្ដនភាពជាច្រើនជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ប៉ុន្ដែក្នុងរយៈពេលកន្លងមកបានលេចឡើងនូវទំរង់នៃសង្គ្រាមបែបថ្មីៗដូចជា សង្គ្រាមព័ត៌មាន សង្គ្រាមតាមបណ្ដាញប្រព័ន្ធអីុនធឺណេតដែលគំរាមកំហែងដោយផ្ទាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍ជាតិ។


leftcenterrightdel

លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បានប្រគល់ទង់ជ័យជំនះជូនបញ្ជាការដ្ឋានប្រយុទ្ធតាមប្រព័ន្ធអីុនធឺណេត

នៅក្នុងពិធីនេះ លោកនាយឧត្ដមសេនីយ៍ Ngo Xuan Lich បានប្រគល់ទង់ជ័យជំនះជូនបញ្ជាការដ្ឋានប្រយុទ្ធតាមប្រព័ន្ធអីុនធឺណេត។ បញ្ជាការដ្ឋានប្រយុទ្ធតាមប្រព័ន្ធអីុនធឺណេតនឹងដើរតួនាទីស្នូលក្នុងការការពារមាតុភូមិ ព្រមទាំងជាកម្លាំងសំខាន់ៗមួយចូលរួមការធានាសន្ដិសុខ សុវត្ថិភាពប្រព័ន្ធអីុនធឺណេត តស៊ូប្រឆាំងបទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងប្រឆាំងយុទ្ធសាស្ដ្រ“បម្រែបម្រួលដោយសន្ដិភាវូបនីយកម្ម” របស់បណ្ដាអនុភាពអមិត្ដ ដើម្បីរួមចំណែកជាមួយបក្ស កងទ័ព និងប្រជាជនទាំងមូលការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាពទាំងដីគោក ដែនអាកាស លំហសមុទ្រ និងតាមប្រព័ន្ធអីុនធឺណេតទៀតផង ។


leftcenterrightdel

លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc មានអនុសាសន៍ក្នុងពិធី

leftcenterrightdel

លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc ថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូក្នុងពិធីប្រកាសការបង្កើតបញ្ជាការដ្ឋានប្រយុទ្ធតាមប្រព័ន្ធអីុនធឺណេត

មានប្រសាសន៍នៅក្នុងឱកាសនេះ លោកនាយករដ្ឋមន្ដ្រី Nguyen Xuan Phuc សង្ឃឹមថា គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេសនឹងផ្ដោតសំខាន់លើការដឹកនាំ ការកសាងបញ្ជាការដ្ឋានប្រយុទ្ធតាមប្រព័ន្ធអ៉ីនធឺណេតឲ្យរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងលទ្ធភាពអនុវត្ដគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ ក្នុងវិស័យការពារជាតិនិយាយរួមក៏ដូចជាក្នុងការប្រយុទ្ធតាមប្រព័ន្ធអីុនធឺណេតនិយាយដោយឡែក៕

បកប្រែដោយ Pham Diep